សុខភាព
ជំងឺរលាកសួតលើកុមារ គ្រោះថ្នាក់ណាស់! ចុះធ្វើម៉េចអាចដឹងកូនកំពុងរលាក?
យោងតាមអង្គការសុខភាពពិភពលោក ជារៀងរាល់ ២០នាទី មានក្មេងម្នាក់ស្លាប់ដោយសារជំងឺរលាកសួត។ រោគសញ្ញាជំងឺរលាកសួតលើកុមារ គឺខុសគ្នាពីក្មេងម្នាក់ទៅម្នាក់។ ខ្លះអាចនឹងក្អកតិចតួច មិនក្តៅខ្លួន ឬគ្មានសញ្ញាបង្ករោគច្បាស់លាស់ទេ ជាហេតុនាំឲ្យពិបាកព្យាបាលឲ្យបានទាន់ពេល។ មូលហេតុនេះហើយ បានជា កម្ពុុជាថ្មី នឹងលើកឡើងពីជំងឺរលាកសួតលើកុមារ ឲ្យគ្នាយើងបានដឹង ដើម្បីអាចបង្ការគ្រោះថ្នាក់បាន។
១- ជំងឺរលាកសួតលើកុមារកម្រិតស្រាល

ជំងឺរលាកសួតលើកុមារ គឺបង្កដោយពពួកបាក់តេរី ដូចជា Mycoplasma pneumoniae និង Chlamydophila pneumoniae ធ្វើឲ្យមានរោគសញ្ញាកម្រិតស្រាលប៉ុណ្ណោះ។ ជំងឺនេះ ឧស្សាហ៍កើតញឹកញាប់លើក្មេងៗ អាយុថ្នាក់បឋមសិក្សា ក៏មិនសូវជាមានសភាពធ្ងន់ធ្ងរនោះដែរ តែវាអាចធ្វើឲ្យមានអាការៈក្អកស្ងួត ក្តៅខ្លួនស្ទីងៗ ឈឺក្បាល និងអស់កម្លាំង។
២- ជំងឺរលាកសួតលើកុមារកម្រិតមធ្យម

ច្រើនកើតលើក្មេងអាយុ ៥-៦ ឆ្នាំ ដែលបណ្តាលមកពីពពួកមេរោគ ខណៈរោគសញ្ញាកើតមានញឹកញាប់ ដូចជា ឈឺក ក្អក ក្តៅខ្លួនតិចៗ តឹងច្រមុះ រាករូស មិនសូវចង់ញ៉ាំចំណី និងអស់កម្លាំង។
៣- រលាកសួតលើកុមារកម្រិតធ្ងន់

ច្រើនកើតលើក្មេងស្ថិតក្នុងវ័យបឋមសិក្សា និងក្មេងជំទង់ ហើយបណ្តាលមកពីពួកបាក់តេរី និងមានរោគសញ្ញាធ្ងន់ធ្ងរ ដូចជា ក្តៅខ្លួនខ្លាំង បែកញើស រងាញាក់ ស្បែកឡើងក្រហម បបូរមាត់ និងក្រចកឡើងខៀវ ដកដង្ហើមឮសំឡេង និងពិបាកដកដង្ហើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពន្យារ ឬអត់ចាក់វ៉ាក់សាំងឲ្យកូន ដឹងថាប៉ះពាល់អីខ្លះអត់?
ចុចអាន៖ បើកំពុងលេបថ្នាំកុំចេះតែហ៊ានផឹកស្រា ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


