ព័ត៌មានជាតិ
គណនេយ្យករជនជាតិឥណ្ឌូនេស៊ី ធ្វើការ៤ខែ លួចវេរប្រាក់ជិត ៣ ម៉ឺនដុល្លារ
បុរសម្នាក់មានតួនាទីផ្នែកគណនេយ្យបានរយ:ពេល៤ខែ ស្រាប់តែបែកគំនិតលួចវេរប្រាក់ពីគណនេយ្យធនាគាររបស់ក្រុមហ៊ុន RUPIAHTOTO វេរចូលគណនេយ្យរបស់ខ្លួនចំនួន ៥៦៩,០០០,០០០ រូពី គិតជាប្រាក់បាត ស្មើរ១លានបាត ឬ ២៩.៩០០ ដុល្លារ ត្រូវអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួន។ ក្រោយពីក្រុមហ៊ុនរកឃើញថាឈ្មោះ ចាន់ដ្រា បានលួចវេរប្រាក់ពីក្រុមហ៊ុនបញ្ចូលក្នុងគណនេយ្យរបស់ខ្លួនហើយ ទើបមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងនៅថ្ងៃទី១៨ ខែតុលានេះថា ក្នុងពាក្យបណ្តឹងរបស់ ឈ្មោះ ហ្វាញឌីចាយ៉ា គូនីយ៉ាវ៉ាន់ (FINDJAYA KURNIAWAN) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបូរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ឈ្មោះ ចាន់ដ្រា (CHANDRRA) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបុរីដួងច័ន្ទ បានមកធ្វើការនៅក្រុមហ៊ុន RUPIAHTOTO របស់ខ្លួន មានតួនាទីផ្នែកគណនេយ្យបានរយ:ពេល៤ខែហើយ។ ក្រោយមកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនបានដឹងថាឈ្មោះ ចាន់ដ្រា បានលួចវេរប្រាក់ដោយប្រើគណនេយ្យធនាគាររបស់ក្រុមហ៊ុន វេរប្រាក់ជាបន្តបន្ទាប់ចូលទៅគណនេយ្យរបស់ខ្លួន សរុបទឹកប្រាក់ចំនួន ៥៦៩,០០០,០០០រូពី (ប្រាក់ឥណ្ឌូនេស៊ី) បើគិតជាប្រាក់ថៃស្មើជាង ១លានបាត ឬ ២៩.៩០០ ដុល្លារ។ ក្រោយពីក្រុមហ៊ុនរកឃើញថាឈ្មោះ ចាន់ដ្រា បានលួចវេរប្រាក់ពីក្រុមហ៊ុនបញ្ចូលក្នុងគណនេយ្យរបស់ខ្លួនហើយ ទើបមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះរួច លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនឈ្មោះ ចាន់ដ្រា ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។

ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចវេរប្រាក់ពីក្រុមហ៊ុន RUPIAHTOTO ពិតប្រាដមែន ព្រោះខ្លួនបានចូលធ្វើការក្នុងក្រុមហ៊ុនរយៈ៤ខែ មានតួនាទីផ្នែកគណនេយ្យ ហើយខ្លួនបានបង្កើតអាខោនចំនួន១ ទុកសម្រាប់ប្រើប្រាស់ខ្លួនឯង ដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ខ្លួនបានលួចវេរប្រាក់ពីគណនេយ្យក្រុមហ៊ុន មកអាខោនគណនេយ្យខ្លួនឯងចំនួន៥លើក បានទឹកប្រាក់សរុបចំនួន ៥៦៩,០០០,០០០រូពី ប្រាក់ឥណ្ឌូនេស៊ី បើគិតជាប្រាក់ថៃស្មើជាង ១លានបាត ឬ ២៩.៩០០ ដុល្លារ។ ប្រាក់ទាំងនោះខ្លួនបានដកចាយផង និងវេរទៅឱ្យម្ដាយនៅប្រទេសឥណ្ឌូនេស៊ីផង។
ជនសង្ស័យបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងនៅវេលាម៉ោង១១ និង៤នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយទទួលតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃច័ន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


