Connect with us

ព័ត៌មានជាតិ

ប្រគល់​រថយន្ត ២២៩​គ្រឿង ជូន​ម្ចាស់​វិញ​ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន

បានផុស

នៅ

យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ផ្ទុយ​នឹង​ច្បាប់ ចំនួន ២២៩​គ្រឿង ត្រូវ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ​ដោយ​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្របពេល​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ធូរស្រាល និង​ការរៀបចំ​កែសម្រួល និង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​រប​ស់រាជ​រដ្ឋាភិបាល ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យានយន្ត​ទាំង ២២៩​គ្រឿង ជា​យានយន្ត​ល្មើសច្បាប់ ដោយបាន​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់​លើសពី ២០% នៃ​ទម្ងន់​អនុញ្ញាត ដែល​បាន​ឃាត់​ដោយ​ស្ថានីយ​ជញ្ជីង​អចល័ត និង​ក្រុម​ចល័ត​ចម្រុះ ហើយ​រក្សាទុក​នៅតាម​ស្ថានីយ​ជញ្ជីង​អចល័ត និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​។

សូម​ជម្រាប​ជូន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដោះលែង​យានយន្ត​ចំនួន ២២៩​គ្រឿង​ខាងលើ​ជូន​ទៅ​ម្ចាស់​យានយន្ត ដើម្បី​ប្រកប​អាជីវកម្ម​ឡើងវិញ ដោយ​ស្រប​ពេល​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មាន​សភាព​ធូរស្រាល ហើយ​រាជរដ្ឋាភិបាល​បាន​រៀប​ចំ​កែសម្រួល និង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​បរិបទ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដូចជា​៖ ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ សាលារៀន ផ្សារ​ទំនើប ផ្សារ​សាធារណៈ តំបន់​ទេសចរណ៍ និង​ការស្ដារ​សកម្មភាព​ធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និង​សង្គម ផ្សេងៗ​ទៀត​។ ម្យ៉ាងវិញទៀត ដើម្បី​ស្ដារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ជាពិសេស​ការ​គាំទ្រ​ដល់​ការ​រស់​ឡើងវិញ​របស់​វិស័យ​ឯកជន និង​ជាការ​លើកលែង​បន្ធូរបន្ថយ និង​ផ្ដល់ឱកាស​សាជាថ្មី​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​។

ជា​មួយ​គ្នានេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​រំលឹក​ជូន​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទាំងឡាយ​មេត្តា​ជ្រាប​ថា ថ្វីត្បិតតែ​រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យមាន​ការ​ដោះលែង និង​បន្ធូរបន្ថយ​នា​ពេល​នេះ​មែន តែ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បន្ត​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​យ៉ាង​តឹងរ៉ឹង​បំផុត​ដោយ​មិន​មាន​ការលើកលែង​ជា​លើក​ទី​២ ទៀតឡើយ ហើយ​ក្រសួង​នឹង​ខិតខំ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ឱ្យបាន​ទូលំទូលាយ​បន្ថែម​ទៀត​អំពី​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ដល់​សាធារណជន​ទូទៅ​ឱ្យបាន​យល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់ ជាពិសេស​ច្បាប់​ស្តីពី​ផ្លូវថ្នល់ មាត្រា​២៦ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តី​ពី​ការ​ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​៕

ដោយ ៖ ​រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា៩ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម