សុខភាព
មានគភ៌ហើយបែរជារលូតញឹកញាប់ អាចមកពីជំងឺស្អិតស្បូន
ជំងឺស្អិតស្បូនជាមូលហេតុ ធ្វើឲ្យស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។
ក) មូលហេតុ៖
– ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)
– ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion)
– ស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory)

ខ) រោគសញ្ញា៖
– ស្ត្រីមានរដូវតិចតួច ក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
– ស្ត្រីពុំមានរដូវទាំងវ័យក្មេង ក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
– ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១
– ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក
– ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន
– ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។
គ) ការព្យាបាល៖
ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ដោយដឹងថាស្ត្រីមានជំងឺស្អិតស្បូន យើងអាចព្យាបាលយ៉ាងមានប្រសិទ្ធិភាពដោយឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈម៉ាស៊ីនឆ្លុះស្បូននេះ នៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមកសភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ។

“ស្ត្រីទាំងឡាយដែលមានរោគសញ្ញាដូចខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានសេវាព្យាបាលតាមរយៈឧបករណ៍ទំនើបចុងក្រោយ (Hysteroscopy diagnosis and operative) ដែលមានប្រសិទ្ធិភាពខ្ពស់ និងទទួលបាននូវលទ្ធផលល្អប្រសើរ”៕

អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



