សុខភាព
មនុស្សចាស់ ចាក់វ៉ាក់សាំង Sinovac ដូសជំរុញ មានប្រសិទ្ធភាពដូចបុគ្គលវ័យក្មេងទេ?
បុគ្គលវ័យចំណាស់ ជាក្រុមមនុស្សដែលត្រូវបានចាត់ថ្នាក់ជាបុគ្គលងាយរងគ្រោះ និងគួរឱ្យបារម្ភអំពីប្រសិទ្ធភាពវ៉ាក់សាំងចំពោះរាងកាយ ព្រោះថាសុខភាពពួកគាត់ មិនរឹងមាំដូចក្មេងៗ។
ក្រោយយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញនាពេលកន្លងទៅ មនុស្សចាស់មួយចំនួនបានចាក់វ៉ាក់សាំងដូសបន្ថែមរួចរាល់ហើយ ខណៈមួយចំនួនទៀតមិនទាន់បានចាក់ ហើយក៏កំពុងចង់ដឹងថាដូសទី៣ដែលនឹងត្រូវចាក់ នឹងមានប្រសិទ្ធភាពប៉ុនណាចំពោះពួកគាត់។

បើតាមប្រភពពីសារព័ត៌មាន Global Times ការផ្ដល់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ដូសជំរុញ ឬដូសទី ៣ ជូនដល់មនុស្សចាស់ដែលមានគម្លាតពីដូសទី ២ បាន ៦-៨ ខែ អាចផលិតអង់ទីគ័រមិនខុសពីមនុស្សវ័យក្មេងនោះទេ។
ការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដូសទី ៣ ចំពោះមនុស្សចាស់ដែលមានវ័យ ៦០ ឆ្នាំឡើងទៅ អាចផ្ដល់ឱ្យប្រព័ន្ធភាពស៊ាំកាន់តែមានភាពមាំទាំប្រឆាំងនឹងកូវីដទម្រង់ដើម និងកូវីដបំប្លែងខ្លួនផ្សេងៗផងដែរ។
យោងតាមសិក្សានាពេលកន្លងមក ប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះ មានសមត្ថភាពទប់ស្កាត់ការបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យបាន ៨៧% ទប់ស្កាត់ការបញ្ជូនទៅបន្ទប់ ICU ដល់ទៅ ៩០.៣% និងការពារការស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដល់ទៅ ៨៦% ។

ដោយឡែក តាមប្រភពពីអង្គការសុខភាពពិភពលោក បានអះអាងថា ថ្នាំបង្ការកូវីដ-១៩ប្រភេទ ស៊ីណូវ៉ាក់ ក្រោយចាក់រួចរាល់អាចរារាំងមិនឱ្យមានអ្នកជំងឺកូវីដ-១៩ចូលសម្រាកនៅមន្ទីរពេទ្យ ១០០ ភាគរយ ។ នេះមានន័យថា ចាក់វ៉ាក់សាំងបានពេញលេញមានប្រសិទ្ធភាពក្នុងការការពាររោគសញ្ញាកូវីដ-១៩ធ្ងន់ធ្ងរ ព្រមទាំងការពារការចូលមន្ទីរពេទ្យបានផងដែរ៕
អត្ថបទ៖ សន្យា
ចុចអាន៖ នេះជាមូលហេតុដែល វ៉ាក់សាំងដូសជំរុញ មានសារសំខាន់ បញ្ឈប់ការឆ្លងកូវីដ
ចុចអាន៖ អ្នកចាក់វ៉ាក់សាំងរបស់ ចិន កុំបារម្ភមិនបង្កហានិភ័យជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬដុំកំណកឈាមឡើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


