ព័ត៌មានអន្ដរជាតិ
ប៉ះទង្គិចគ្នា ៣ ម៉ោងរវាង តាលីបង់ និងក្រុមប្រដាប់អាវុធ អាហ្វហ្គានីស្ថាន ស្លាប់ ១៧ នាក់
ទីភ្នាក់ងារសារព័ត៌មាន Sputnik បានរាយការណ៍នៅថ្ងៃចន្ទនេះថា មនុស្សចំនួន ១៧ នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារយៈពេល ៣ ម៉ោងរវាងក្រុមអ្នកប្រយុទ្ធតាលីបង់ និងក្រុមប្រដាប់អាវុធនៅក្នុងខេត្ត Herat ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ។

ប្រភពបាននិយាយថា “សាកសពមនុស្ស ១៧ នាក់ក្នុងនោះមានកុមារ ៧ នាក់ ស្ត្រី ៣ នាក់ និងបុរស ៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្ត Herat ហើយអ្នកទាំងអស់បានស្លាប់ ដោយសាររបួសធ្ងន់ធ្ងរពីគ្រាប់កាំភ្លើង” ។
យោងតាមមន្ត្រីអាហ្វហ្គានីស្ថានបានឲ្យដឹងថា ក្រុមតាលីបង់បានបើកប្រតិបត្តិការពិសេសមួយនៅខេត្ត Herat កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងឧក្រិដ្ឋជនក្នុងស្រុកដែលពាក់ព័ន្ធនឹងការចាប់ជំរិត ដែលក្នុងនោះយ៉ាងហោចណាស់ឧក្រិដ្ឋជន ៣ នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការ ។

ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Qari Saeed Khosti បានចោទប្រកាន់ថា អ្នកចាប់ជំរិត ៣ នាក់ដែលលាក់ខ្លួននៅក្នុងផ្ទះមួយត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិស ។ ទោះយ៉ាងណា អ្នកនាំពាក្យខេត្តរបស់ក្រុមតាលីបង់ បានផ្តល់ព័ត៌មានខុសគ្នាអំពីរឿងនេះ ។
ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរាយការណ៍ថា កងកម្លាំងតាលីបង់បានវាយឆ្មក់អតីតក្រុមបំបែកខ្លួនដែលទើបតែបានចូលរួមជាមួយក្រុមរដ្ឋឥស្លាម (IS) ។ ក្រុមជ្រុលនិយមទាំងពីរបានប្រយុទ្ធគ្នាតាំងពីការលេចចេញនៃក្រុម IS នៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០១៥ ។

គួរបញ្ជាក់ថា ក្រុមតាលីបង់បានឡើងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីដណ្តើមបានរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី ១៥ ខែសីហា ។ ដោយសារតែរដ្ឋាភិបាលមុនបានដួលរលំ ហើយពលករបរទេសមួយចំនួនធំ និងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថាន បានចាប់ផ្តើមចាកចេញពីប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ News NCR
ចុចអាន ៖ រុស្ស៊ី ពិចារណាថាដកក្រុម តាលីបង់ ចេញពីបញ្ជីអង្គការភេរវកម្ម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


