សុខភាព
ថ្នាំមួយគ្រាប់តម្លៃត្រឹមជាង ១ពាន់រៀល អាចជួយអ្នកជំងឺកូវីដអត់ចាក់វ៉ាក់សាំង មិនឲ្យបញ្ជូនទៅមន្ទីរពេទ្យ
ការសិក្សាដ៏ធំមួយនៅប្រទេសប្រេស៊ីល បានបង្ហាញថា ថ្នាំប្រឆាំងជំងឺធ្លាក់ទឹកចិត្តដែលមានតម្លៃថោក អាចកាត់បន្ថយហានិភ័យនៃអ្នកជំងឺកូវីដមិនបានចាក់វ៉ាក់សាំង ពីការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បានមួយភាគបី។
ថ្នាំ Fluvoxamine ឬនៅចក្រភពអង់គ្លេសមានឈ្មោះ Faverin ត្រូវបានគេគិតថា ធ្វើឲ្យប្រព័ន្ធភាពស៊ាំធ្វើការបានល្អប្រសើរ ដោយសារសមត្ថភាពប្រឆាំងការរលាករបស់វា។

ថ្នាំដែលមានតម្លៃប្រហែល ៤០សេន (១,៦០០រៀល) ក្នុងមួយគ្រាប់មួយនេះ ត្រូវបានសាកល្បងលើមនុស្សជិត៧៤១នាក់ ដែលបានធ្វើតេស្តវិជ្ជមានក្នុងរយៈពេលប្រាំពីរថ្ងៃ និងជាអ្នកមានជំងឺប្រចាំកាយ។
អ្នកជំងឺត្រូវបានឲ្យលេបថ្នាំ ពីរគ្រាប់ក្នុងមួយថ្ងៃរយៈពេល១០ថ្ងៃ។ ក្នុងចំណោមអ្នកដែលបានផ្តល់ថ្នាំនេះ មាន៧៩នាក់ឬ ១០,៦ភាគរយប៉ុណ្ណោះ ត្រូវការបញ្ជូនទៅមន្ទីរពេទ្យ បើប្រៀបធៀបទៅនឹង ១៥,៧ភាគរយនៅក្នុងក្រុមដែលឲ្យលេបថ្នាំ Placebo។
អ្នកស្រាវជ្រាវបាននិយាយថា ការវិភាគរបស់ពួកគេបានបង្ហាញថា ថ្នាំគ្រាប់នេះកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យបាន ៣២ ភាគរយ។

ការព្យាបាលអាចត្រូវបានប្រើប្រាស់ក្នុងប្រទេស ដែលមានលទ្ធភាពទទួលបានវ៉ាក់សាំងតិចតួច ព្រោះវាអាចជួយអ្នកជំងឺបាន។ ប៉ុន្តែអ្នកជំនាញមិនពាក់ព័ន្ធនឹងការសាកល្បងនេះ បាននិយាយថា ថ្នាំនេះគួរតែត្រូវបានធ្វើតេស្តលើអ្នកជំងឺដែលទទួលថ្នាំបង្ការ ដើម្បីកំណត់ថាតើវាផ្តល់ឲ្យពួកគេនូវអត្ថប្រយោជន៍ណាមួយ និងមានសុវត្ថិភាពដែរឬអត់។
គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រនៅប្រទេសប្រេស៊ីល បានចាប់ផ្តើមការសិក្សាក្នុងខែមករាឆ្នាំ ២០២១ នៅពេលវ៉ាក់សាំងកូវីដ ទើបតែចាប់ផ្តើមដាក់ឲ្យចាក់។
អ្នកចូលរួមត្រូវបានជ្រើសរើសពីតំបន់ចំនួន ១១ក្នុងប្រទេសប្រេស៊ីល។ ពួកគេមានអាយុជាមធ្យម ៥០ឆ្នាំ ហើយសុទ្ធតែជាអ្នកមានជំងឺប្រចាំកាយយ៉ាងហោចណាស់មួយ ដូចជាជំងឺទឹកនោមផ្អែមប្រភេទ២ ឬជំងឺលើសឈាមជាដើម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ថ្នាំ Molnupiravir មានប្រសិទ្ធភាពខ្ពស់បំផុតព្យាបាលកូវីដ បើធ្វើតាមលក្ខខណ្ឌនេះ
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


