Connect with us

វប្បធម៌ ជំនឿ

ប្រភេទក្រុមឈាម នឹងបញ្ជាក់ពីបុគ្គលិកលក្ខណៈ មនុស្សឆ្នាំ «រកា»

បានផុស

នៅ

បើតាមចំណាំពីទំនាយនៃហោរាសាស្ត្រខ្មែរ បានបញ្ជាក់ថា មនុស្សប្រុសស្រី ដែលមានកំណើតជាឆ្នាំរកា គឺជាមនុស្សរួសរាយ មានទំនាក់ទំនងមិត្តច្រើន ពូកែលេងសើច មិនចេះខឹងច្រើន បើខឹងគឺមិនចេះគុំគេឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើទោះបីជារកាមានចំណុចល្អ តែគេក៏មានចំណុចខ្លះក៏មិនល្អខ្លាំងណាស់ណាដែរ។ ដែលនោះ គឺមនុស្សឆ្នាំមាន់មិនសូវជាហ៊ានប្រថុយ ឬសម្រេចចិត្តក្នុងកិច្ចការបានលឿនឡើយ។ ពេលខ្លះគេក៏ខ្ចិលច្រអូស រអ៊ូរទាំ និងមិនសូវហ្វាហាប់ដូចគ្នា។

មិនត្រឹមទំនាយពីបុរាណឡើយ សូម្បីតែប្រភេទឈាមក្នុងខ្លួនមាន់ ក៏អាចដឹងបានថា គេនោះជាមនុស្សប្រភេទយ៉ាងម៉េចដែរ។

១ ក្រុម​ឈាម O

ឆ្នាំ​រកា​ដែល​មាន​ឈាម​ប្រភេទ O ពួកគេ​មាន​ភាព​រសើប​ពី​ខាង​ក្នុង​ចិត្ត​ ដែល​បង្ហាញ​ថា ​មនុស្សនេះ​ចូលចិត្ត​រីករាយ​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ជុំវិញ។ ដូច្នេះ​ នេះជាឱកាសល្អ​ ក្នុង​ការ​ចាប់​យករឿងធំក្នុងជីវិត​ ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​នា​ពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ មាន់​ក៏​មាន​ចំណុច​ខ្សោយ​មួយ​គឺ ​និយម​មាន​ទំនោរ​ដាក់​ស្តង់ដារ​ខ្ពស់​លើ​អ្នកដទៃ ហើយ​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​មនុស្ស​ដែល​ស្រឡាញ់​ពួកគេ។

២ ក្រុម​ឈាម A

ក្រុមនេះ​មាន​ទំនោរ​ទទួល​ខុសត្រូវ​ខ្ពស់​ នៅ​ពេល​បំពេញ​ភារកិច្ច​នៅ​កន្លែង​ធ្វើការ។ ដូច​គ្នា​ដែរ ក្រុម​មាន់​ឈាម A តែង​ប្រព្រឹត្ត​ចំពោះ​មិត្ត​ភក្តិ​ដោយ​ស្មោះ​ត្រង់​បំផុត​ និង​អស់​ពី​ចិត្ត​ណាស់។ បើ​មាន​អ្នក​ក្បត់​ឬ​វៀចវេរ​ គេ​ដើរ​ចេញ​ឥត​ស្រណោះ​ឡើយ។ ប៉ុន្តែ​ពួកគេ​អាច​ជា​មនុស្ស​អភិរក្ស​ពេក ​ក្នុង​ការ​សាកល្បង​អ្វី​ថ្មី​ក្នុង​ជីវិត​ ឬ​មិន​សូវ​ជា​ហ៊ាន​ខ្លាំង​ឡើយ។

៣ ឈាម​ប្រភេទ B

ក្រុម​នេះ​ជា​មនុស្ស​ដែល​មាន​ចរិត​ឆេវឆាវ និង​ម៉្យាង​ទៀត​គេ​ហៅថា​វង្វេងស្មារតីហូសហេតុ។ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​បង្ហាញ​ពី​សមត្ថភាព​មិន​ធម្មតា​ ឬ​ភាព​ខុស​គេ​នៅ​ក្នុង​តំបន់​ជាក់លាក់​មួយ ពួកគេ​នឹង​ទាក់ទាញ​ពី​ក្រុម​មនុស្ស​ដែល​ពេញចិត្ត​ពួកគេ​យ៉ាង​ខ្លាំង។​ មានឈាម B គឺតែងចូលចិត្តសាកល្បងរឿងថ្មីៗនិងគ្រោះថ្នាក់បំផុត។ ជីវិតគេ បើមិនប្លែក គឺមិនធ្វើនាំខាតកម្លាំងខ្លួនឡើយ។

៤ ក្រុម​ឈាម AB

បុគ្គលិកលក្ខណៈ​ក្រុម​នេះ​ ក៏​ពូកែ​ទំនាក់ទំនង​និង​រួសរាយ​ពី​កំណើត ដើម្បីឈានទៅ​កសាង​បណ្ដាញ​ទំនាក់ទំនង​បុគ្គល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពួក​គេ​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​មិត្ត​អាក្រក់​ ដែល​នាំ​ពួកគេ​ទៅ​រក​ភាព​អាក្រក់ដូចគ្នា៕

គ្រូ ណុប

ចុចអាន៖ទំនាយជោគជតា «វក» ២០២២ នឹងល្អនៅចុងឆ្នាំ

ចុចអាន៖«រោង» ឆ្នាំនេះអាចមានជម្លោះគ្រួសារ ជាពិសេសត្រូវប្រយ័ត្នការចុះហត្ថលេខាលិខិតស្នាម ឬគម្រោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

ចម្ការកាហ្វេមួយកន្លែងក្នុងខេត្តមណ្ឌលគិរីកំពុងផ្ទុះការគាំទ្រខ្លាំងពីមហាជន និងគ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារខាងក្រៅ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

កងការពារអាកាស
ព័ត៌មានជាតិ១៧ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

សន្តិសុខសង្គម២២ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម