សុខភាព
គីមឈី មានប្រយោជន៍មែនពិត តែក៏មានគុណវិបត្តិធ្ងន់ បើហូបលើសកម្រិតខ្លាំង
មនុស្សមួយចំនួនប្រហែលជាដឹងថា គីមឈីមានអត្ថប្រយោជន៍ចំពោះសុខភាព។ ដោយវាជួយបង្កើនបាក់តេរីល្អក្នុងពោះវៀន ធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការរំលាយអាហារ ប៉ុន្តែការទទួលទានគីមឈី ក៏ត្រូវមានការប្រុងប្រយ័ត្នខ្លះដែរ។

គីមឈី និងការប្រុងប្រយ័ត្នមុនពេលហូប គីមឈីគឺជាអាហារដែលមានជាតិ fermented ដោយវាបានបន្ថែម អំបិលឬទឹកត្រីច្រើនហួសកម្រិត។ ដូច្នេះរសជាតិប្រៃនៃសូដ្យូម គឺជាអ្វីដែលត្រូវដឹង។ ប្រសិនបើអ្នកមានជំងឺតម្រងនោម សម្ពាធឈាមខ្ពស់ គួរតែត្រូវបានចៀសវាង ឬញ៉ាំក្នុងបរិមាណត្រឹមត្រូវ។
គីមឈីមានរសជាតិហឹរខ្លាំង ប្រសិនបើអ្នកចូលចិត្តហឹរ គេដាក់ម្ទេសច្រើន នោះវានឹងធ្វើឲ្យអ្នកដែលមានបញ្ហាក្រពះ និងពោះវៀន (ប្រសិនបើហូបគីមឈីដែលមានរសជាតិហឹរក្នុងបរិមាណច្រើន ) ជាពិសេសជំងឺរលាកក្រពះ និងពោះវៀនក៏អាចកើតមានរហូតទៅជារ៉ាំរ៉ៃផងដែរ។

របៀបហូបគីមឈីដើម្បីទទួលបានសុខភាពល្អ
ទទួលទានគីមឈីក្នុងបរិមាណសមរម្យ នេះនឹងអនុញ្ញាតឲ្យអ្នក ទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីអាហារជ្រក់មួយនេះ។ អ្នកអាចញ៉ាំគីមឈីក្នុងបរិមាណតិចតួច ជាមួយម្ហូបផ្សេងៗដូចជាស៊ូស៊ី។
ម៉្យាងទៀត ញ៉ាំគីមឈីក្នុងទម្រង់ជាស៊ុប ដែលញ៉ាំជាមួយសាច់ និងតៅហ៊ូ ឬបាយ ដើម្បីធ្វើឲ្យអាហារកាន់តែមានជីវជាតិ។ ទាំងនេះក៏ជួយកាត់បន្ថយការរលាកក្រពះ និងពោះវៀនបានយ៉ាងក្រាស់ក្រែល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលគីមឈីកូរ៉េមានភាពល្បីល្បាញខ្លាំង មិនមែនផ្ដោតលើរសជាតិមួយមុខ
ចុចអាន៖ក្រុមអ្នកស្រាវជ្រាវ៖ ភ័ស្តុតាងបញ្ជាក់ថា គីមឈី ជួយកាត់បន្ថយហានិភ័យនៃការស្លាប់ពីកូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


