ព័ត៌មានជាតិ
ខណ្ឌដូនពេញ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី ៣
ខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី៣០ខែតុលាឆ្នាំ២០២១នេះបានចាប់ផ្តើម យុទ្ធនាចាក់វ៉ាក់សាំងបង្ការជម្ងឺ កូវីដ១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ (ដូសជំរុញ) ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ នៃខណ្ឌដូនពេញ ដោយចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។


រដ្ឋបាលខណ្ឌ បានកំណត់យកទីតាំងចំនួន ០៣ ជាមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ រួមមាន៖
១-មណ្ឌលចាក់វ៉ាក់សាំងមន្ទីរពេទ្យបង្អែកចតុមុខ
២-មណ្ឌលចាក់វ៉ាក់សាំងអតីតភោជនីយដ្ឋានពិភពថ្មី
៣-មណ្ឌលចាក់វ៉ាក់សាំងឃ្លាំង ក្នុងរាជាយស្ម័យាន(ស្ថានីយរថភ្លើង)។
រដ្ឋបាលខណ្ឌដូនពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជម្ងឺ កូវីដ-១៩ ដូសទី៣ ជាដូសជំរុញអោយបានគ្រប់ៗគ្នា៕
អត្ថបទ៖ រស្មី
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


