ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីព័ត៌មានសេតវិមានអាមេរិកឆ្លងកូវីដ ក្រោយជួបលោក បៃដិន ៤ថ្ងៃមុន
រដ្ឋមន្ត្រីទទួលបន្ទុកសារព័ត៌មាន លោកស្រី Jen Psaki នៅសេតវិមានរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានឆ្លងកូវីដ-១៩ដែលបានរកឃើញកាលពីថ្ងៃអាទិត្យម្សិលមិញ។
លោកស្រី Psaki អាយុ៤២ឆ្នាំមិនបានធ្វើដំណើរជាមួយលោក ចូ បៃដិន ទៅចូលរួមកិច្ចប្រជុំកំពូល G20 កាលពីចុងសប្តាហ៍កន្លងទៅនេះនៅទីក្រុងរ៉ូមទេ។ លោកប្រធានាធិបតីក៏បន្តធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ Cop26 នៅទីក្រុង Glasgow ក្នុងសប្តាហ៍នេះ។ លោក បៃដិន ត្រូវបានរួមដំណើរជាមួយដោយអនុរដ្ឋមន្ត្រីព័ត៌មានលោកស្រី Karine Jean-Pierre។

ព័ត៌មាននៃការតេស្តវិជ្ជមានកូវីដ-១៩របស់ជំនួយការជិតដិតលោកប្រធានាធិបតីបានកើតឡើងតាំងពីជាងមួយឆ្នាំ បន្ទាប់ពីមានការផ្ទុះនៅសេតវិមាន ឈានដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានធ្លាក់ខ្លួនឈឺ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងសេចក្តីប្រកាស លោកស្រី Psaki បាននិយាយថា លោកស្រីបានជួបលោក ចូ បៃដិន អាយុ៧៨ឆ្នាំកាលពីថ្ងៃពុធដែលអង្គុយឆ្ងាយពីគ្នាប្រហែល១.៨២ម៉ែត្រ ហើយពួកគាត់ពាក់ម៉ាស់ដូចគ្នា។
កាលពីថ្ងៃសៅរ៍ លោក បៃដិន បានធ្វើតេស្តអវិជ្ជមាន។ លោកស្រី Psaki បាននិយាយថា លោកស្រីស្ថិតនៅសហរដ្ឋអាមេរិក ដោយសារមានធុរៈគ្រួសារបន្ទាន់ដែលសមាជិកគ្រួសារក៏តេស្តឃើញឆ្លងកូវីដ។ លោកស្រីមានកូនពីរនាក់។
លោកស្រីបន្តថា ៖«ចាប់តាំងពីពេលនោះមក ខ្ញុំបាននៅដាច់ដោយឡែកពីគេ ហើយធ្វើតេស្តដោយឧបករណ៍ PCR អវិជ្ជមានកាលពីថ្ងៃពុធ ព្រហស្បតិ៍ សុក្រ និងសៅរ៍ តែថ្ងៃនេះ (អាទិត្យ)ខ្ញុំរកឃើញវិជ្ជមានកូវីដ»។
លោកស្រីមានប្រសាសន៍ថា ៖«ពេលខ្ញុំមិនបានទំនាក់ទំនងជិតស្និទ្ធជាមួយលោកប្រធានាធិបតី ឬមន្ត្រីជាន់ខ្ពស់ណាម្នាក់នៅសេតវិមាន ចាប់តាំងពីថ្ងៃពុធ ហើយធ្វើតេស្តអវិជ្ជមានរយៈពេល៤ថ្ងៃជាប់គ្នា ខ្ញុំកំពុងលាតត្រដាងពីការធ្វើតេស្តវិជ្ជមានថ្ងៃនេះដោយមានតម្លាភាព»។
«អរគុណដល់វ៉ាក់សាំងដែលជួយខ្ញុំមានរោគសញ្ញាស្រាលដែលអាចធ្វើការពីផ្ទះធម្មតា»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


