ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យបញ្ជូនវ៉ាក់សាំងទៅចាក់ជូនពលករខ្មែរនៅថៃ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំឱ្យអាជ្ញាធរកម្ពុជាធ្វើទំនាក់ទំនងជាមួយរាជរដ្ឋាភិបាលថៃ ដើម្បីបញ្ជូនវ៉ាក់សាំងទៅចាក់ជូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ខណៈពលករខ្មែរមួយចំនួនត្រូវបានអាជ្ញាធរថៃចាក់ជូនរួចហើយ។

ថ្លែងនៅក្នុងពិធីប្រកាសបិទ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងការប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ ៥ឆ្នាំ ចាប់ផ្ដើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ បានមានប្រសាសន៍ថា ការស្នើសុំទៅអាជ្ញាធរថៃដើម្បីជួយសម្របសម្រួលឱ្យកម្ពុជាបានបញ្ជូនវ៉ាក់សាំងចាក់ឱ្យពលករខ្មែរនេះ ខណៈនៅថៃមានប្រជាជនចំនួនច្រើនទៀតដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា នេះជាការបង្ហាញពីការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខភាពប្រជាពលរដ្ឋ មិនត្រឹមតែអ្នករស់នៅក្នុងប្រទេសនោះទេ បើទោះបីប្រជាពលរដ្ឋកម្ពុជារស់នៅទីណាក៏ដោយ ក៏រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់គិតគូរនៅគ្រប់កាលៈទេសៈ។

យ៉ាងណាក៏ដោយ សម្តេចតេជោ បានថ្លែងអំណរគុណដល់បណ្តាប្រទេសនានាដែលមានប្រជាពលរដ្ឋខ្មែរទៅធ្វើការងារ ហើយត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងនោះបានចាក់វ៉ាក់សាំងជូន ដូចជានៅកូរ៉េខាងត្បូង និងជប៉ុន ពលករខ្មែរ ១០០% បានទទួលវ៉ាក់សាំងនៅថៃ ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត ដែលមានពលករខ្មែរទៅធ្វើការ ក៏បានទទួលវ៉ាក់សាំងមួយចំនួនហើយដែរ។
ជុំវិញពលរដ្ឋកម្ពុជាដែលមិនទាន់បានចាក់វ៉ាក់សាំង សម្តេចតេជោ បានណែនាំដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងទូទាំងប្រទេស និងអាជ្ញាធររាជធានីខេត្តទាំងអស់ ត្រូវរក្សាទុកវ៉ាក់សាំងដើម្បីចាក់ជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់។ សម្តេចបានបន្តថា ប្រជាពលរដ្ឋដែលមិនទាន់បានចាក់ អាចទៅរកចាក់បាននៅតាម មន្ទីរពេទ្យ និងនៅតាមស្រុក នៃបណ្តារាជធានី ខេត្តនៅទូទាំងប្រទេស ហើយសម្រាប់ការចាកា់នេះ ក៏មិនតម្រូវឱ្យមានការបញ្ជាក់អ្វីទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយឡែកមន្ត្រីសុខាភិបាលក៏មិនចាំបាច់សួរនាំថា ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនោះមកពីណា ឬរស់នៅទីណានោះទេ។ ជារួមប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង គាត់អាចទៅចាក់ទីណាក៏បាន ឱ្យតែនៅកៀកកន្លែងដែលគាត់ស្នាក់នៅ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន