ជីវិតកម្សាន្ដ
សូ ដានីតា ទម្លាយការពិតរឿង សឿ សុធារ៉ា ជំពាក់បំណុលជិត៤ម៉ឺនដុល្លារ
ទស្សនិកជនបានដឹងហើយថា កាលពីរសៀលថ្ងៃទី ២ ខែវិច្ឆិកាម្សិលមិញបានផ្ទុះរឿងដ៏ភ្ញាក់ផ្អើលក្រោយពេលដែលតារាស្រី សូ ដានីតា បានប្រកាសប្រើធម៌ក្តៅឲ្យ សឿ សុធារ៉ា ចេញមុខដោះស្រាយជាមួយខ្លួនបន្ទាន់មុននឹងមានដីការកោះហៅ ឬឲ្យគេទៅអញ្ជើញដល់កន្លែងថតចូលប៉ុស្តិ៍ប៉ូលិស។

ប៉ុន្តែការប្រកាសនោះមិនត្រូវបាន សូ ដានីតា បញ្ជាក់ថាមានបញ្ហាអ្វីទេ ទើបតែនៅយប់ថ្ងៃដដែល សូ ដានីតា បានទម្លាយការពិតដែល សឿ សុ ធារ៉ា ជំពាក់លុយខ្លួនជិត៤ម៉ឺនដុល្លារតែសាមីខ្លួន (សុធារ៉ា)មិនព្រមចេញមុខដោះស្រាយបំណុលនេះឡើយពោលផ្ទុយទៅវិញបែរជាយកលេសថាកើតរោគចិត្ត។

អ្នកនាង សូ ដានីតា បានរៀបរាប់ថា ខ្ញុំសូមសំរាយរឿងអ្នកនាង Sapoun Darapemean (សឿរ សុ ធារ៉ា) បន្តិចមុននឹងក្តៅដល់ថ្នាក់ខ្ញុំផុសហៅ។ ពេលដែល ធារ៉ា រឿងជំពាក់តុងទីន (គេផុសផ្អើសហ្វេសបុកបងប្អូនក៏ដឹង) សុធារ៉ា នាងក៏បានតេមកខ្ញុំ១ថ្ងៃមិនតិចដងទេ ដើម្បីឱ្យខ្ញុំជួយយកលុយទៅឱ្យកូនបំណុលតុងទីនរបស់គាត់(ធារ៉ា) កុំឱ្យគេផុសគាត់ទៀត។

សូ ដានីតា បន្តថា ខ្ញុំក៏ព្រមជួយឱ្យខ្ចីលុយបន្ត បន្ទាប់រហូតលុយជិត៤ម៉ឺនដុល្លារ ហើយដល់ពេលកេរ្តិ៍ឈ្មោះល្អវិញហើយគឺខ្ញុំក៏ឆាតមិនតបមើលមិនឆ្លើយនិយាយខ្លីគឺមើលងាយខ្ញុំ។ តែដល់ពេលតបនិយាយថាបងខ្ញុំកើតរោគចិត្ត! លុយបងខ្ញុំអស់លទ្ធភាពហើយបងខ្ញុំចង់ឆ្កួតខ្ញុំចង់សម្លាប់ខ្លួនសូមបងបំភ្លេចចោលចុះ។ សួរថាកើតរោគចិត្តនោះតើមាន ការបញ្ជាក់ពីពេទ្យទេ។ សូ ដានីតា បញ្ជាក់ថា សឿ សុធារ៉ា ជំពាក់លុយប្អូនរបស់នាង ហើយនាងបានចេញសងជំនួសមួយថ្ងៃ៥០ដុល្លាររាល់ថ្ងៃទៀត។

នាងនិយាយទៀតថា “សឿ សុធារ៉ា បើប្អូនដល់ថ្នាក់ឆ្កួតមែនហើយប្អូនដើរស្រាតតែមួយដងបងនឹងចោលលុយជិត៤មុឺនដុល្លារហ្នឹង ហើយបើប្អូនសម្លាប់ខ្លួនព្រោះបំណុលមែន ខ្ញុំអហោសិកម្មឱ្យហើយថែមលុយចូលបុណ្យប្អូន១០០០ដុល្លារថែមទៀត(បើចង់សម្លាប់ខ្លួនព្រោះបំណុល)។
អ្នកនាង សូ ដានីតា បន្ថែមថា តែបើគេចវេសប្អូនគិតថា ចូលកន្លែងណាដែលសមមនុស្សពិសដូចប្អូន? ចូលមិត្តសិល្បៈទាំងអស់យល់នឹងមហាជនជួយគិតបើកូនបំណុលវាឈ្លើយ តេមិនលើកឆាតមិនតបបើចេះសម្រួលនាងនិយាយសងមួយខែ១០០ ឬ២០០ដុល្លារក៏ខ្ញុំយកដែរតែនាងនេះសម្តីទន់តែមុខក្រាស់។ កោតតែគេហៅថតរឿងថ្មីល្បីទាំងមិនទាន់ចេញបញ្ចាំង (នាង ធារ៉ា ធ្លាក់រណ្តៅហើយនៅមិនប្រឹងតោងឡើងទៀត)។

ជុំវិញបញ្ហានេះដែររហូតមកទល់ពេលនេះមិនទាន់មានប្រតិកម្មណាមួយពីអ្នកនាង សឿ សុធារ៉ា ទេខណ:កម្ពុជាថ្មីក៏មិនទាន់អាចទាក់ទងដើម្បីស្វែងរកការបកស្រាយពីអ្នកនាង សឿ សុធារ៉ា បានដែរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


