ជីវិតកម្សាន្ដ
Ed Sheeran ក្លាយជាតារាអង់គ្លេសមានជាងគេបំផុត ក្នុងវ័យ ៣០ឆ្នាំ
តារាចម្រៀងប្រុស លោក Ed Sheeran ក្នុងវ័យ ៣០ឆ្នាំ បានឈរលើតំណែងតារាអង់គ្លេសដែលមានជាងគេបំផុត ជាមួយនឹងទ្រព្យសម្បត្តិចំនួន ២៣៦.៥លានផោន (ជាង ៣២២លានដុល្លារអាមេរិក)។
ប្រភពចំណូលរបស់តារាប្រុសរូបនេះ ត្រូវបានសារព័ត៌មាន Daily Mail ទម្លាយថា ទទួលមកពីការចូលរួមប្រគុំតន្ត្រីទេសចរណ៍ Divide Tour ខណៈចំណូលមួយផ្នែកទៀតរកបានពីបទ Shape Of You ដែលជាចម្រៀងពេញនិយមមានអ្នកទស្សនាច្រើនបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា។ មូលហេតុនេះហើយ ទើប Ed Sheeran អាចចំណូលបានរហូតដល់ ២៦.៥លានផោន (ជាង ៣៦លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ និងដណ្ដើមបានតំណែងជាតារាប្រុសវ័យក្មេងមានប្រាក់ច្រើនបំផុតក្នុងដៃ។

ទន្ទឹមនឹងនេះដែរ លោក Harry Styles ជាតារាចម្រៀងប្រុសសញ្ជាតិអង់គ្លេស ឈរនៅតំណែងទី២ ដែលមានប្រាក់សរុបប្រមាណ ៨០លានផោន (ជាង ១០៩លានដុល្លារអាមេរិក)។ ចាប់តាំងបំបែកខ្លួនពីក្រុម One Direction តារាប្រុសវ័យ ២៧ឆ្នាំរូបនេះ បានប្រឡូកក្នុងវិស័យសម្តែងយ៉ាងជោគជ័យ និងចុះកុងត្រាជាមួយប្រេនសម្លៀកបំពាក់ល្បីៗផងដែរ។ ការងារទាំងនេះហើយ ជាប្រភពចំណូលរបស់ Harry Styles ដែលនាំឱ្យលោកក្លាយជាតារាចម្រៀងមានទ្រព្យសម្បត្តិច្រើនជាងគេ បន្ទាប់ពី Ed Sheeran។

ដោយឡែក អ្នកឈរនៅលេខរៀងទី៣ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតបានទៅលើក្រុមចម្រៀងស្រី Little Mix។ ប្រាក់ដែលក្រុមចម្រៀងអង់គ្លេសមួយនេះ កាន់កាប់មានប្រមាណ ៦៦.៧ លានផោន (ជាង ៩០លានដុល្លារអាមេរិក)៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Elon Musk ក្លាយជាមនុស្សដំបូងគេលើលោក មានទ្រព្យជាង ៣០០ប៊ីលានដុល្លារ
ចុចអាន៖ ការពិតនានាពី Georgina មិត្តស្រីរបស់ Ronaldo គ្មាននរណាធ្លាប់ខ្វល់ឡើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


