កីឡា
តេក្វាន់ដូ WT ប្រកាសរៀបចំប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាពាក់កណ្តាលខែឆ្នូ
ខេមរសហព័ន្ធតេក្វាន់ដូWT នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ប្រកាសអនុញ្ញាតបើកឲ្យដំណើរការទូទាំងប្រទេស លើគ្រប់វិស័យឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ព្រមជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូWT យើងបានប្រកាសជូនដំណឹងដល់ប្រធានក្លិបកីឡាតេក្វាន់ដូ WT ពេញសិទ្ធិទូទាំងរាជធានី-ខេត្ត ឲ្យត្រៀមខ្លួនបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនមកចូលរួមការប្រកួតនេះ។

ការប្រកួតជ្រើសរើសជើងឯងកីឡាតេក្វាន់ដូ WT ឆ្នាំ២០២១នេះ សហព័ន្ធសម្រេចដាក់វិញ្ញាសាចំនួន១៧ ក្នុងនោះវិញ្ញាសាប្រយុទ្ធ១០ប្រភេទទម្ងន់ និងវិញ្ញាសាសម្តែងមេគុនចំនួន៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។ លោកបណ្ឌិតបានបន្តថា វិញ្ញាសាប្រយុទ្ធ១០ ប្រភេទទម្ងន់រួមមានបុរសមាន៥ប្រភេទទម្ងន់ គឺទម្ងន់ក្រោម ៥៤គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៨គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៣គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៦៨ គ.ក្រ អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៦៨គ.ក្រឡើង អាយុ១៧ឆ្នាំឡើង។ចំណែកនារីមាន៥ ប្រភេទទម្ងន់ដូចគ្នា គឺទម្ងន់ក្រោម ៤៦គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៤៩គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៣គ.ក្រ អាយុ១៧ឆ្នាំឡើង ទម្ងន់ក្រោម ៥៧គ.ក្រ អាយុ១៧ឆ្នាំឡើង និងទម្ងន់ ៥៧គ.ក្រឡើង អាយុ១៧ឆ្នាំឡើង។

រីឯវិញ្ញាសាសម្តែងមេគុនចំនួន៧រួមមានឯកត្ត ជនបុរសអាយុ១២-១៤ឆ្នាំ ឯកត្តជននារីអាយុ១២ -១៤ឆ្នាំ ឯកត្តជនបុរសអាយុ១៥-១៧ឆ្នាំ ឯកត្ត ជននារីអាយុ១៥-១៧ឆ្នាំ ឯកត្តជនបុរសអាយុ ១៨ឆ្នាំឡើង ឯកត្តជននារីអាយុ១៨ឆ្នាំឡើង និងវិញ្ញាសាជាគូ(បុរស-នារី)អាយុ១៨ឆ្នាំឡើង៕


អត្ថបទ៖ វិសិទ្ធ
-
សន្តិសុខសង្គម២១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


