ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅ អឺរ៉ុប រកឃើញមូលហេតុដែលនាំឲ្យផ្ទុះ កូវីដ រលកទី ៤
របាយការណ៍ជាច្រើនបាននិយាយថា ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេសអាល្លឺម៉ង់ ភាគច្រើនគឺបណ្ដាលមកពីមនុស្សដែលមិនបានចាក់វ៉ាក់សាំង ខណៈប្រទេសនេះកំពុងបន្តនៅក្រោមរលកថ្មីទី ៤ នៃជំងឺរាតត្បាត ។
យោងតាមរបាយការណ៍របស់កាសែត New York Times បានឲ្យដឹងថា អ្នកជំងឺកូវីដនៅប្រទេសអាល្លឺម៉ង់បានកើនឡើង ៣ ដងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។ ក្នុងចំណោមនោះ ជិតពាក់កណ្តាលនៃពួកគេកំពុងប្រើម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម ហើយពួកគេម្នាក់ៗមិនបានចាក់វ៉ាក់សាំងនោះទេ ។
ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍បានឃើញការកើនឡើងករណីឆ្លងប្រចាំថ្ងៃជាង ៥០,០០០ ករណី ពោលជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងឆ្នាំ ២០២០ និងស្លាប់ចំនួន ២៣៥ នាក់ដោយនាំឲ្យចំនួនអ្នកស្លាប់ឡើងដល់ ៩៧,១៩៨ នាក់ ។
សម្រាប់ប្រទេសអាឡឺម៉ង់ វាមិនធ្លាប់មានពីមុនមកទេ ដោយសារជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលបានគ្រប់គ្រងវីរុសនេះ ជាមួយនឹងការធ្វើតេស្ត និងការព្យាបាលទ្រង់ទ្រាយធំ ។
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងប្រទេសដែលកំពុងប្រយុទ្ធនឹងភាពទន់ខ្សោយខាងនយោបាយ កត្តារួមផ្សំ រួមទាំងយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវផងដែរនោះ បាននាំឲ្យមានការកើនឡើងនៃករណីឆ្លងប្រចាំថ្ងៃ ។
អ្វីដែលគេភ័យខ្លាចនោះគឺថា មនុស្សដែលមិនបានចាក់វ៉ាក់សាំង អាចចម្លងវីរុសនេះទៅមនុស្សចាស់ដែលមានប្រព័ន្ធការពាររាងកាយខ្សោយ ហើយនាំឲ្យអ្នកទាំងនោះចូលបន្ទប់សង្គ្រោះបន្ទាន់ (ICU) ឬស្លាប់បាន បើទោះជាចាក់វ៉ាក់សាំងក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Hindustan Times
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


