ព័ត៌មានជាតិ
ឆ្មក់ចូលក្នុងបន្ទប់ ខារ៉ាអូខេ ក្តោបបានក្រុមស្ទាវ៤នាក់ និងថ្នាំញៀន ៣ ប្រភេទ
បាត់ដំបង ៖ ក្រុមក្មេងស្ទាវចំនួន ៤ នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាល ស្រុកកំរៀង ក្តោបជាប់នៅក្នុងបន្ទប់ខារ៉ាអូខេ ខណៈដែលពួកគេកំពុងប្រើប្រាស់ និងត្រៀមចែកចាយថ្នាំញៀនជាក់ស្តែង។
កិច្ចប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១០ និង ២៥ នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែង យីហោ វីធូ ស្ថិតក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន ៤ នាក់ ដែលមានឈ្មោះ ១.ឈ្មោះ វ៉ន សុភា ភេទប្រុស អាយុ២៧ឆ្នាំ ២.ឈ្មោះ វ៉ន សុផល ភេទប្រុស អាយុ២៥ឆ្នាំ ៣.ឈ្មោះ ហម វ៉ាន់ដេត ភេទស្រី អាយុ២៨ឆ្នាំ អ្នកទាំង៣ រស់នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង និង៤.ឈ្មោះ វឹង ដាវីត ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនប្រភេទ ខេតាមីន (ថ្នាំគ្រវី) ចំនួន ៥ ថង់ មានទម្ងន់ ៣៧,៩៩ ក្រាម ថ្នាំញៀនប្រភេទ អ៊ិចស្តាស៊ី ចំនួន ១៧៨ គ្រាប់ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១ថង់ មានទម្ងន់ ៨៧,៧០ ក្រាម ទូរសព្ទដៃចំនួន ៤ គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២ និងសម្ភារ:សម្រាប់វេចខ្ចប់មួយចំនួន ដោយបច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញហើយ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


