ព័ត៌មានអន្ដរជាតិ
បើអ្នកបើកតាក់ស៊ី មិនចាក់សោរអ្នកបំផ្ទុះគ្រាប់បែក ក្នុងរថយន្ត អង់គ្លេសនឹងជួបការវាយប្រហារភេរវកម្ម (វីដេអូ)
ប្រទេសអង់គ្លេស បានធ្វើការចាប់ខ្លួនបុរសបីនាក់ ក្រោមច្បាប់ភេរវកម្ម បន្ទាប់ពីបុរសម្នាក់ត្រូវបានសម្លាប់ ក្នុងការបំផ្ទុះរថយន្តនៅខាងក្រៅមន្ទីរពេទ្យស្ត្រីទីក្រុង Liverpool។
ប៉ូលិសនិយាយថា មុនម៉ោង ០៦:០០ ល្ងាច (ម៉ោងនៅកម្ពុជា) រថយន្តតាក់ស៊ីមួយគ្រឿង បានឈប់ហើយក៏ផ្ទុះឡើង នាពេលបន្តិចក្រោយមក។
អ្នកដំណើរក្នុងរថយន្តបានស្លាប់នៅកន្លែងកើតហេតុ ខណៈបុរសជាអ្នកបើកបរត្រូវរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
មានសេចក្តីរាយការណ៍ថា អ្នកដំណើរដែលស្លាប់ក្នុងរថយន្តគឺជាអ្នកវាយប្រហារអត្តឃាត។ នៅពេលដែលអ្នកបើកតាក់ស៊ីឃើញគ្រឿងផ្ទុះ គាត់ក៏បានចាក់សោរអ្នកវាយប្រហារនៅក្នុងរថយន្ត មុនពេលការផ្ទុះកើតឡើង។
ក្រុមអ្នកស៊ើបអង្កេតមកពីកងប៉ូលិសប្រឆាំងភេរវកម្ម North West បាននិយាយថា បុរសបីនាក់ដែលមានអាយុ ២៩ឆ្នាំ ២៦ឆ្នាំនិង ២១ឆ្នាំត្រូវបានឃុំខ្លួននៅផ្លូវ Sutcliffe ក្នុងតំបន់ Kensington នៃទីក្រុង។
ពួកគេកំពុងបន្តរកឲ្យឃើញអំពីមូលហេតុនៃការផ្ទុះនេះ ហើយកំពុងធ្វើការជាមួយប៉ូលិស Merseyside ខណៈដែលការស៊ើបអង្កេតនៅតែបន្តក្នុងល្បឿនដ៏លឿន។
ស្របពេលជាមួយគ្នានោះដែរ មន្ត្រីប្រដាប់អាវុធបានធ្វើការវាយឆ្មក់លើអគារមួយនៅតាមបណ្តោយផ្លូវ Rutland ក្បែរឧទ្យាន Sefton Park និងផ្លូវ Boaler ក្នុងតំបន់ Kensington ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនបានបញ្ជាក់ថាតើការវាយឆ្មក់នោះពាក់ព័ន្ធនឹងការបំផ្ទុះនៅមន្ទីរពេទ្យឬក៏យ៉ាងនោះណាទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ២០ឆ្នាំនៅតែឈឺចាប់៖ ជីកកកាយ មូលហេតុដែល អាល់កៃដា វាយប្រហារភេរវកម្ម លើ អាមេរិក
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត