ព័ត៌មានអន្ដរជាតិ
លោក ពូទីន ថា រុស្ស៊ី ត្រៀមខ្លួនជាស្រេច ដើម្បីជួយដោះស្រាយវិបត្តិ ជនចំណាកស្រុក បេឡារុស្ស
ទីភ្នាក់ងារសារព័ត៌មាន RIA បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់បទសម្ភាសន៍មួយ តាមទូរទស្សន៍រដ្ឋថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ី ត្រៀមខ្លួនជាស្រេចដើម្បីជួយដោះស្រាយវិបត្តិជនចំណាកស្រុកនៅតាមព្រំដែនរវាងបេឡារុស្ស និងប៉ូឡូញ។

លោក ពូទីន ត្រូវបានគេដកស្រង់សម្ដីថា “យើងត្រៀមខ្លួនជាស្រេច ដើម្បីជួយគ្រប់មធ្យោបាយ ប្រសិនបើជាការពិត អ្វីៗនឹងអាស្រ័យលើយើង” ។

គួរបញ្ជាក់ថា រុស្សីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់បេឡារុស្ស ដែលសហភាពអឺរ៉ុបនិយាយថា ទទួលខុសត្រូវលើការហោះហើរលើជនចំណាកស្រុករាប់ពាន់នាក់ ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា ហើយជំរុញពួកគេឲ្យព្យាយាមឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសប៉ូឡូញ។

លោកពូទីនបានស្តីបន្ទោសលោកខាងលិច ចំពោះវិបត្តិ ដោយសំដៅទៅលើជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ លោកពូទីនបាននិយាយនៅក្នុងបទសម្ភាសន៍ថា លោកបាននិយាយជាមួយប្រធានាធិបតីបេឡារុស្ស គឺលោក Alexander Lukashenko ពីរដង ចាប់តាំងពីវិបត្តិជនចំណាកស្រុកបានចាប់ផ្ដើម ប៉ុន្តែលោកបានដឹងពីបញ្ហានេះ ពីប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖លោក ពូទីន ថា ឆ្នាំក្រោយ រុស្ស៊ី នឹងមានមីស៊ីលល្បឿនលឿនជាងសំឡេង ហើយមិនបាច់ស្ទាក់ចាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


