Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកកាសែតអាមេរិក ប្រាប់ស្ថានភាពពេលជាប់ឃុំ ក្រោយត្រូវ មីយ៉ាន់ម៉ា ដោះលែងវិញ

បានផុស

នៅ

អ្នកកាសែតជនជាតិអាមេរិក Danny Fenster បាននិយាយថា គាត់មានសុខភាពល្អ និងសប្បាយរីករាយដែលបានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារក្នុងប្រទេសមីយ៉ាន់ម៉ា។

គាត់បានជិះយន្តហោះទៅប្រទេសកាតាកាលពីថ្ងៃចន្ទទី១៥ខែវិច្ឆិកា ក្រោយការចរចារវាងអតីតអ្នកការទូតអាមេរិក Bill Richardson និងរដ្ឋាភិបាលយោធាដែលកំពុងកាន់អំណាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Fenster អាយុ ៣៧ ឆ្នាំ ជានិពន្ធគ្រប់គ្រងនៃទស្សនាវដ្ដីអនឡាញ Frontier Myanmar មើលទៅហាក់ដូចជាមានសុខភាពទន់ខ្សោយ បីថ្ងៃបន្ទាប់ពីគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំពីបទញុះញង់ និងរំលោភច្បាប់អន្តោប្រវេសន៍ និងការប្រមូលផ្តុំដោយខុសច្បាប់។ គាត់​ត្រូវ​បាន​ឃុំ​ខ្លួនចាប់​តាំង​ពី​ខែ​ឧសភាមកម្ល៉េះ។

គាត់បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិ Hamad ក្នុងទីក្រុង ដូហា ថា ​គាត់មានអារម្មណ៍ល្អ ហើយមិនត្រូវបានគេវាយដំ ឬបង្អត់អាហារនោះទេពេលកំពុងជាប់ឃុំ។

ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានផ្សាយថា លោក Fenster បានទទួលការលើកលែងទោស តាមសំណើរបស់លោក Richardson និងតំណាងជប៉ុនពីររូប ដើម្បីរក្សាមិត្តភាពរវាងប្រទេសនិងប្រទេស និងដើម្បីបញ្ជាក់ពីហេតុផលមនុស្សធម៌។

គួរបញ្ជាក់ថា លោក Fenster ស្ថិតក្នុងចំណោមបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយរាប់សិបនាក់ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈមក។ យោធា​មីយ៉ាន់ម៉ា ​បាន​ចោទប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ពី​បទ​ញុះញង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកកាសែតអាមេរិក ជាប់ពន្ធនាគារ ១១ឆ្នាំ នៅមីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម