សន្តិសុខសង្គម
ឆែកឆេរហាងជីងឡុង រឹបអូសថ្នាំបុរាណចិន ឧបករណ៍តេស្តកូវីដ១៩ គ្មានច្បាប់
ខេត្តបន្ទាយមានជ័យ៖ មន្ត្រីចម្រុះបានចុះឆែកឆេរហាងជីងឡុងដែលលួចលក់ថ្នាំបុរាណចិន និងឧបករណ៍ធ្វើតេស្តកូវីដ ១៩ ដោយគ្មានច្បាប់អនុញ្ញាត។
ការបង្ក្រាបនោះធ្វើទ្បើងនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី យឹម សំអុល អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយបានប្រាប់អ្នកយកព័ត៍មានថា ការចុះបង្ក្រាបហាងជីងឡុងលួចលក់ថ្នាំបុរាណចិន និងឧបករណ៍តេស្តកូវីដ.១៩ មានចូលរួម ពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រៈរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ រួមនឹងក្រុមគ្រូពេទ្យជំនាញ ដើម្បីពង្រឹងផលិតផលក្លែងក្លាយក្នុងស្រុកឲ្យមានគុណភាពលើទីផ្សារ រួមទាំងការពារសុខមាលភាពជូនប្រជាពលរដ្ឋ។
យោងតាមកំណត់ហេតុត្រួតពិនិត្យជាក់ស្តែងរបស់គណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ រកឃើញមានឱសថLIANHUA QINGWEN JIAONANG ចំនួន១៣កេសក្នុង១កេសស្មើ៤០០ប្រអប់ VITAMIN.C ចំនួន២កេសស្មើ៤០០ដប ឧបករណ៍តេស្តកូវីដ១៩ចំនួន២កេស ស្មើ៦០០តេស្ត ឱសថនិងបរិក្ខាពេទ្យគ្មានច្បាប់អនុញ្ញាតគ្មាន។
លោកឧត្តមសេនីយ៍ត្រី យឹម សំអុល បានបញ្ជាក់ឲ្យដឹងបន្តថា ក្រោយពេលចុះពិនិត្យនិងរកឃើញឱសថនិងបរិក្ខាពេទ្យទាំងនេះគ្មានច្បាប់អនុញ្ញាតិ និងប្រភពមិនច្បាស់លាស់ ព្រៈរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្ត បានសម្រេចធ្វើការឃាត់វត្ថុតាងជាបណ្តោះអាសន្ន ហើយតម្រូវឲ្យម្ចាស់ទីតាំងជាអ្នកមើលថែដោយខ្លួនឯងនិងតម្រូវឲ្យម្ចាស់ចូលទៅបំភ្លឺលើករណីនេះផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ