Connect with us

ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះ ហើយវិជ្ជមានកូវីដម្នាក់ ត្រូវបានក្រុមគ្រូពេទ្យ ជួយសម្រាលកូនដោយជោគជ័យ

បានផុស

នៅ

ស្ត្រីមានផ្ទៃពោះម្នាក់ ហើយវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានក្រុមគ្រូពេទ្យ ជួយសម្រាលដោយសុវត្ថិភាព ទាំងម្តាយ និងកូន។ បើតាមរបាយការណ៍ របស់មន្ទីរពេទ្យស្រុកបរកែវ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្រ្តីរូបនេះ បានឈឺពោះគ្រប់ខែ ហើយមកទទួលសេវាសម្រាល នៅមន្ទីរពេទ្យបរកែវ និងបានធ្វើតេស្តរហ័សឃើញវិជ្ជមាន​កូវីដ-១៩។

ភ្លាមៗ ក្រុមគ្រូពេទ្យបានជួយអន្តរាគមន៍សម្រាល យ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យការសម្រាលទទួលបានជោគជ័យ សុខសុវត្ថិភាព ទាំងម្តាយ និងកូន ហើយទារកដែលទើបសម្រាល មានទម្ងន់ ២គីឡូ ៧ខាំ ជាកូនទី ៣របស់ស្រ្តីរូបនេះ។

សូមជម្រាបថា ដោយមានការគិតគូរ យកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានណែនាំឲ្យមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាសេវាសុខាភិបាលតាមមូលដ្ឋានក្រុង-ស្រុក ទាំង ៩ក្នុងខេត្ត ត្រូវផ្តោតការយកចិត្តទុកដាក់ ចំពោះស្រ្តីមានផ្ទៃពោះ បើសិនរកឃើញថា ពួកគាត់មានផ្ទុកជំងឺកូវីដ-១៩ មិនត្រូវឲ្យពួកគាត់សម្រាកព្យាបាល នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ទេ គឺដាច់ខាតត្រូវយកពួកគាត់ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យ រឺមណ្ឌលសុខភាពងាយស្រួលព្យាបាល និងជួយពួកគាត់បានទាន់ពេលវេលា ប្រសិនបើមានករណីឆ្លងទន្លេក្នុងអំឡុងព្យាបាលជំងឺកូវីដ-១៩។

ជាក់ស្តែងគិតត្រឹមថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២១នេះ មាន ៥០ករណីហើយ ដែលស្រ្តីមានផ្ទៃពោះផ្ទុកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុកបរកែវ និងតាមមណ្ឌលព្យាបាលកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូន ដោយសុខសុវត្ថិភាព ទាំងម្តាយ និងកូន។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត អ៊ុង រតនា ទីប្រឹក្សាក្រសួងសុខាភិបាល និងប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១៕  

អត្ថបទ៖ វុទ្ធ ឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ ម៉ោង មុន

ក្រុម​កីឡាម៉ូតូ​ទឹក​កម្ពុជា​ ដណ្ដើម​បាន​មេដាយ​៥គ្រឿង​ នៃ​ការប្រកួតនៅ​ឯ​ប្រទេសបែលហ្ស៊ិក

សេចក្ដីជូនដំណឹង២ ម៉ោង មុន

វីតាល់ និងមីជាតិ នាំស្បៀងអាហារ  និងសម្ភារចាំបាច់ប្រចាំថ្ងៃជូនជនភៀសសឹក ១,៨០០ គ្រួសារ នៅស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានីនាំយកអំណោយជាង១០០មុខ ជូនវិរៈកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម

ជីវិតកម្សាន្ដ៤ ម៉ោង មុន

HyunA លុប​រូបអាក្រាតកាយ ក្រោយ​​អ្នក​គាំទ្របង្ហាញក្ដីបារម្ភ​ខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​[វិភាគ] តើ​យោធា​​​​ក្រោម​បង្គាប់​ស្តេច​ថៃ​ ប្រុងយក​ដី​​កម្ពុជា​ ​ធ្វើ​ដង្វាយ​​ខួប​កំណើត​ស្តេចរាមាទី១០ ដែលលើក​បន្តុប​ខ្លួនឬ?​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់ក្នុងការបាញ់ប្រហារនៅបាងកកកើនដល់៦នាក់ ខណៈខ្មាន់កាំភ្លើងជាជនជាតិថៃ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

Sokha Hotels

ព័ត៌មានពេញនិយម