ព័ត៌មានអន្ដរជាតិ
ទាហានអ៊ីស្រាអែលបាញ់សម្លាប់ក្មេងអាយុ ១៣ ឆ្នាំម្នាក់ អំឡុងការតវ៉ាប្រឆាំងការតាំងទីលំនៅនៃតំបន់ West Bank
ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ក្មេងជំទង់ប៉ាឡេស្ទីនម្នាក់បានស្លាប់ បន្ទាប់ពីត្រូវទាហានអ៊ីស្រាអែលបាញ់ចំ ពោះ ពេលកំពុងធ្វើការតវ៉ានៅតំបន់ West Bank ខណៈក្រុមមន្រ្តីអ៊ីស្រាអែលបដិសេធថា កងកម្លាំងរបស់ពួកគេមិនបានបាញ់គ្រាប់ពិតនោះទេ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលដែលបង្ហោះលើហ្វេសប៊ុកបានឲ្យដឹងថា ក្មេងប្រុសអាយុ ១៣ ឆ្នាំត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Ramallah ក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់មកគាត់បានស្លាប់ដោយសាររបួសរបស់គាត់ ។

ស្រ្តីអ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា យោធារបស់ខ្លួនបានប្រើវិធីបំបែកបាតុកម្មប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីនដែលកំពុងគប់ដុំថ្ម និងដុតកង់ឡាននៅក្នុងភូមិ al-Mughayir ចម្ងាយប្រមាណ ២៧ គីឡូម៉ែត្រភាគឦសាននៃទីក្រុង Ramallah ។
លោកស្រីបាននិយាយថា “របាយការណ៍អំពីការប្រើប្រាស់ការបាញ់គ្រាប់ពិតក្នុងអំឡុងបាតុកម្មនេះមិនពិតនោះទេ ហើយការអះអាងអំពីចំនួនអ្នកធ្វើបាតុកម្មដែលរងរបួស និងមនុស្សម្នាក់ស្លាប់ត្រូវបានគេដឹង” ។

ទោះយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា ការបាញ់គ្រាប់ពិត និងឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើដើម្បីប្រឆាំងនឹងក្រុមបាតុករ ខណៈដែលបុរស ៤ នាក់បានរងរបួស ក្នុងអំឡុងការហែក្បួនដែលត្រូវបានគេរាយការណ៍ថាបានធ្វើបាតុកម្មប្រឆាំងនឹងផែនការរបស់អ៊ីស្រាអែលដើម្បីពង្រីកការតាំងទីលំនៅនៅតំបន់ West Bank ខណៈមេភូមិ al-Mughayir បានប្រាប់អ្នកយកព័ត៌មានថា ក្មេងនេះត្រូវបានគេបាញ់ក្បែរច្រកចូលភូមិ ។
ក្រសួងការបរទេសប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយអំពីការស្លាប់នេះថា “ឧក្រិដ្ឋកម្មដ៏អាក្រក់នេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ” ។
កាលពីសប្តាហ៍មុនអ្នកបើកបរប៉ាឡេស្ទីនម្នាក់ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីគាត់បានចោទប្រកាន់ថាបានព្យាយាមបើកឡានបុកចូលក្នុងប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសអ៊ីស្រាអែលនៅខាងក្រៅក្រុង Jerusalem ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អ៊ីស្រាអែលទទួលនាវាចម្បាំងទំនើបបំផុតរបស់ខ្លួន ស្របពេលមានភាពតានតឹងកើនឡើងជាមួយអ៊ីរ៉ង់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


