ព័ត៌មានជាតិ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ ប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងរងសម្ពាធជាខ្លាំងដែលភាគច្រើនបណ្តាលមកពីជម្លោះប្រទេសមហាអំណាចធំៗ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាប្រព័ន្ធពាណិជ្ជកម្មពហុភាគីកំពុងរងសម្ពាធជាខ្លាំងដែលភាគច្រើនបណ្តាល មកពីប្រទេសមហាអំណាចធំៗហើយជម្លោះរបស់ពួកគេបាននឹងកំពុងបង្កជាបញ្ហាឥតឈប់ឈរទៅលើប្រព័ន្ធពហុភាគីនិយម។

សម្តេចតេជោបានថ្លែងបែបនេះ នៅក្នុងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំចង្អៀតស្តីពី “បញ្ហាពាក់ព័ន្ធនឹង ASEM បញ្ហាតំបន់ និងអន្តរជាតិ លើប្រធានបទ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុបដើម្បីអនាគតរួមគ្នាប្រកបដោយភាពធន់” តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «យើងកំពុងរស់នៅក្នុងពិភពលោកមួយដែលមានការប្រែប្រួលនិងវិវឌ្ឍឥតឈប់ឈរហើយបញ្ហាប្រឈមទាំងឡាយនៅចំពោះមុខ យើងក៏មានលក្ខណៈកាន់តែស្មុគស្មាញនិងរឹតតែពិបាកដោះស្រាយជាងមុន។ ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្អាក់របៀបវារៈនៃសកលភាវូបនីយកម្ម។ ភាពតានតឹង ពាណិជ្ជកម្មរវាងប្រទេសមហាអំណាចនៅតែបន្តកើតមានហើយការកើនឡើងនៃវិធានការគាំពារនិយមដែលត្រូវបានជំរុញដោយក្រុមប្រជានិយមនិងជាតិនិយមជ្រុលគឺជាបុព្វហេតុបង្កឲ្យមានក្តីបារម្ភជាខ្លាំង »។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា យើងនៅមានបញ្ហាប្រឈមធ្ងន់ធ្ងរមួយចំនួនទៀតដូចជាតម្រូវការក្នុងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយ វិបត្តិនៃជំងឺកូវីដ-១៩ និងក្នុងការសម្រេចឱ្យបាននូវគោលដៅសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា «យើងមិនត្រូវភ្លេចទេថាពហុភាគីនិយមត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើត សន្តិភាពនិងវិបុលភាពសម្រាប់មនុស្ស ជាតិ ។ ឈរលើមូលដ្ឋាននេះ ASEM ត្រូវតែអនុវត្តសកម្មភាពឱ្យបានហ្មត់ចត់ ដើម្បីពង្រឹង និងធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយម និងអភិបាលកិច្ចសកល ផ្អែកលើវិធាន ច្បាប់សម្រាប់ជាកិច្ចគាំទ្រដល់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគ សន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាព»។

កិច្ចប្រជុំពេញអង្គលើកទី២ ស្តីពីជំងឺកូវីដ-១៩ ,ការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញនិងការអភិវឌ្ឍនឹងផ្តោតលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន (១).ការដោះស្រាយបញ្ហា បណ្តាលមកពីជំងឺកូវីដ-១៩(២).ការជំរុញការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីកំណើនរួមគ្នានិង(៣).ការកសាងអនាគតប្រកបដោយភាពធន់៕
ដោយ ៖ ណារី




-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន