Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញអ្នកវិជ្ជមាន Omicron ២នាក់ឆ្លងព្រលានយន្តហោះសិង្ហបុរីទៅទីក្រុងស៊ីដនី

បានផុស

នៅ

អ្នក​ដំណើរ​ពីរ​នាក់​មក​ពី​ប្រទេស​អាហ្វ្រិកខាង​ត្បូង​ដែល​បាន​ប្តូរ​ជើង​ហោះ​ហើរ​នៅ​ប្រទេស​សិង្ហបុរី​​ធ្វើ​តេស្ត​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ Omicron​ នៅ​ទី​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។

អ្នក​ដំណើរ​បាន​ទៅ​ដល់​ទី​ក្រុង​ស៊ីដនី​តាម​រយៈ​ក្រុម​ហ៊ុន​អាកាសចរណ៍ Singapore Airlines SQ211 ដែល​បាន​ចេញ​ដំណើរ​ពី​ប្រទេស​សិង្ហបុរី​វេលា​ម៉ោង​១០:៣​០​នាទី​ព្រឹក​ ថ្ងៃ​អាទិត្យ ទី​២៨ ខែ​វិច្ឆិកា និង​បាន​ទៅ​ដល់​​ទី​ក្រុង​ស៊ីដនី​វេលា​ម៉ោង​៩:២០​នាទី​យប់ ថ្ងៃ​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ធ្វើ​បច្ចុប្បន្នភាព​កូវីដ-១៩​ប្រចាំ​ថ្ងៃ ក្រសួង​សុខាភិបាល​​សិង្ហបុរី​បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ​ថា អ្នក​ដំណើរ​បាន​ចេញ​ពី​ប្រលានយន្តហោះ Johannesburg ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា តាម​ជើង​ហោះ​ហើរ SQ481 និង​បាន​មក​ដល់​ប្រលានយន្តហោះ​សិង្ហបុរី Changi Airport នៅ​ថ្ងៃ​ដដែល​នោះ​ដើម្បី​ប្តូរ​ជើង​ហោះ​ហើរ​របស់​ពួក​គេ។

គ្រប់​អ្នក​ដំណើរ​ទាំង​អស់​​មាន​ប័ណ្ណ​​ស្នាក់​នៅ​រយៈ​ពេល​ខ្លី និង​វែង​ដែល​មាន​ប្រវត្តិ​ស្ថិត​នៅ​រយៈ​ពេល​១៤​ថ្ងៃ​ចុង​ក្រោយ​នៅ​ប្រទេស​បូតស្វាណា អេសវ៉ាទីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្វ្រិក​ខាង​ត្បូង និង​ ហ្ស៊ីមបាវ៉េ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ ឬ​ប្តូរ​ជើង​ហោះ​ហើរ​នៅ​សិង្ហបុរី​ឡើយ។

ក្រសួង​សុខាភិបាល​សិង្ហបុរី​និយាយ​ថា ការ​ធ្វើ​តេស្ត​មុន​ធ្វើ​ដំណើរ​នៅ​អាហ្វ្រិក​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកាមិន​មាន​វិជ្ជមាន​កូវីដ-១៩​ទេ ហើយ​អ្នក​ដំណើរ​ភាគ​ច្រើន​បំផុត​បន្តស្ថិត​នៅ​កន្លែង​ប្តូរ​ជើង​ហោះ​ហើរ​នៅប្រលានយន្ត Changi Airport រហូត​ដល់​ថ្ងៃ​ចេញ​ដំណើរ​ទៅ​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា។

ក្រសួង​បញ្ជាក់​ថា ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ប្រទេស​សិង្ហបុរី ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា​ផ្សេង ក្រៅ​ពី​ស្ថិត​នៅកន្លែង​ប្តូរ​ជើង​ហោះ​ហើរនៅ Changi Airport ប៉ុណ្ណោះ៕

អាន​អត្ថបទ​ពាក់​ព័ន្ធ៖ WHO ព្រមានថា វីរុសបំប្លែងថ្មី Omicron បង្កហានិភ័យជាសកល “ខ្ពស់ណាស់” ប្រទេសទាំងអស់ ត្រូវត្រៀមខ្លួន

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CAN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣៣ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣៧ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម