ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! ប្រទេសអាស៊ាន ២ ហើយរកឃើញវីរុសបំប្លែងខ្លួន Omicron
រហូតមកដល់ពេលនេះវីរុសបំប្លែងខ្លួន Omicron ដែលត្រូវបានរកឃើញដំបូងនៅ អាហ្វ្រិកខាងត្បូងបានរាលដាលដល់ប្រទេសអាស៊ានចំនួន ២ ហើយ ក្នុងនោះមានសិង្ហបុរី និងម៉ាឡេស៊ី ។
សិង្ហបុរីបានរកឃើញករណីវិជ្ជមានវីរុសបំប្លែងខ្លួន Omicron លើអ្នកដំណើរ ២ នាក់មកពីប្រទេសអាហ្វ្រិកខាងត្បូងដែលបានប្តូរជើងហោះហើរនៅ ប្រទេសសិង្ហបុរីទៅ ទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី ។
អ្នកដំណើរបានទៅ ដល់ទីក្រុងស៊ីដនីតាមរយៈក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines SQ211 ដែលបានចេញដំណើរពីប្រទេសសិង្ហបុរីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា និងបានទៅ ដល់ទីក្រុងស៊ីដនី វេលាម៉ោង ៩ និង ២០ នាទីយប់ថ្ងៃដដែលនោះ ។
ចំណែកប្រទេសម៉ាឡេស៊ីបានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron លើនិស្សិតបរទេសមកពីអាហ្វ្រិកខាងត្បូង ហើយបានប្ដូរជើងហោះហើរតាមរយៈប្រទេសសិង្ហបុរី និងមកដល់ម៉ាឡេស៊ី កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ។
សារព័ត៌មាន Malaysiakini បានរាយការណ៍ថា បច្ចុប្បន្ននិស្សិតរូបនោះ កំពុងស្ថិតក្រោមការធ្វើចត្តាឡីស័ក រួមជាមួយមនុស្ស ៥ នាក់ផ្សេងទៀត ដែលជិះរថយន្តក្រុងរួមគ្នា ពីទីក្រុងគូឡាឡាំពួ ទៅ កាន់ទីក្រុង Ipoh រដ្ឋ Perak ។
គួរបញ្ជាក់ថា ទាំងម៉ាឡេស៊ី និងសិង្ហបុរី សុទ្ធតែដាក់ការរឹតបន្តឹង និងហាមប្រាមអ្នកដំណើរមកពីប្រទេសអាហ្វ្រិកចំនួន ៨ ដូចជា បុតស្វាណា អង់ហ្គោឡា អេស្វាទីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី អាហ្វ្រិកខាងត្បូង និងស៊ីមបាវ៉េ ៕
អត្ថបទ ៖ ជីវ័ន្ត
ចុចអាន ៖ ទិន្នន័យថ្មី អត្រាចាក់វ៉ាក់សាំងកូវីដបណ្ដាប្រទេស អាស៊ាន ខណៈ កម្ពុជា ឈរនៅ លំដាប់ទី ៣
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


