ព័ត៌មានអន្ដរជាតិ
ទិន្នន័យថ្មី អត្រាចាក់វ៉ាក់សាំងកូវីដបណ្ដាប្រទេស អាស៊ាន ខណៈ កម្ពុជា ឈរនៅលំដាប់ទី ៣
យោងតាមរបាយការណ៍ស្ដីពីអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទូទាំងប្រទេសរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ៤ ខែធ្នូ កម្ពុជា បានឈានដល់គោលដៅ ចាក់វ៉ាក់សាំងបាន ៨៨.៥៥ ភាគរយ ធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ ហើយជាប្រទេសឈរនៅ លំដាប់ទី ៣ ក្នុងតំបន់អាស៊ាន មានអត្រាចាក់វ៉ាក់សាំងពេញដូស (២ ដូស) បានខ្ពស់បំផុត ។

ចំណែកខាងក្រោមនេះជាអត្រាចាក់វ៉ាក់សាំងពេញដូស (២ ដូស) ក្នុងប្រទេសអាស៊ានទាំង ១០ ៖
១. សិង្ហបុរី សរុប ៩៦ ភាគរយ
២. ព្រុយណេ សរុប ៩១.៥២ ភាគរយ
៣. កម្ពុជា សរុប ៨៨.៥៥ ភាគរយ
៤. ម៉ាឡេស៊ី សរុប ៧៨.៨៦ ភាគរយ
៥. វៀតណាម សរុប ៧៤ ភាគរយ
៦. ថៃ សរុប ៦៩.៣៧ ភាគរយ
៧. ឥណ្ឌូណេស៊ី សរុប ៥១.៤០ ភាគរយ
៨. ឡាវ សរុប ៥០.៧៥ ភាគរយ
៩. ហ្វីលីពីន សរុប ៣៦.៥០ ភាគរយ
១០. មីយ៉ាន់ម៉ា សរុប ៣០.០៨ ភាគរយ

គួរបញ្ជាក់ថា ចំណែកប្រទេសឈរលេខ ១ លើពិភពលោក ដែលចាក់វ៉ាក់សាំងកូវីដបានច្រើនបំផុតគឺ អារ៉ាប់រួម ចាក់បាន ៩៨ ភាគរយ លេខ ២ បានទៅ លើសិង្ហបុរី ចាក់បាន ៩៦ ភាគរយ និងលេខ ៣ បានទៅ លើ ព្រុយណេ ចាក់បាន ៩១ ភាគរយ ៕
អត្ថបទ ៖ ជីវ័ន្ត
ប្រភព ៖ Our World In Data
ចុចអាន ៖ អ្នកវិទ្យាសាស្ត្រថា ចាក់វ៉ាក់សាំង ៣ ដូសមិនគ្រប់គ្រាន់ទេ ៤ ដូសទើបកម្ចាត់ Omicron
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


