KPT+
រៀនស្គាល់មុខមាត់ពិត មនុស្សប្រភេទមិត្តទ្រុស្តមិត្ត
សង្គមបច្ចុប្បន្ន មានមនុស្សខ្លះ ចូលមកក្នុងគោលបំណងជាមិត្តល្អ ប៉ុន្តែតខ្លះទៀតមកក្នុងគោលបំណងមិនល្អ ដោយប្រើឈ្មោះថា មិត្ត។
មិនមែនជាភាពងាយស្រួលនោះទេ ដែលយើងរកបាននូវមិត្តភក្ដិដ៏ល្អ ប៉ុន្តែវាក៏កាន់តែពិបាកទៅទៀត ចំពោះមិត្តភក្ដិដែលមានអត្តចរិតពិស ចាំតែចាក់យើងនៅពីក្រោយខ្នង នឹងតែងតែព្យាយាមរកគ្រប់មធ្យោបាយដើម្បីវាយប្រហារ បង្អាប់បង្អោន បន្ទោសបង្អាប់យើង។

ធម្មតាមិត្តសម្លាញ់គឺ ជួយគ្នាទៅវិញទៅមក ដូច្នេះ នៅពេលយើងមានបញ្ហា មិត្តភក្ដិល្អតែងតែនៅក្បែរ និងមិនចោលគ្នាឡើយ។ គេតែងផ្ញើសាររកគ្នា ជាពិសេសនៅពេលដែលយើងមានអារម្មណ៍ បាក់ទឹកចិត្ត ម្នាក់នោះតែងតែសួរថា “មានកើតអ្វីអត់?” ចង់និយាយគ្នារឿងមិនសូវសប្បាយចិត្តជាមួយគ្នាអត់?។ល។
មិត្តបែបនេះមានន័យថាមិនត្រឹមតែរួសរាយរាក់ទាក់និដឹងសុខទុក្ខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតដល់យើង ដឹងពីយើង ស្គាល់ចិត្តយើង ទុកចិត្តទៅលើមត្ថភាពរបស់យើង គាំទ្រយើងមិនថាកាលៈទេសៈណាក៏ដោយ មិនថានៅចំណុចណាលំបាកយ៉ាងណាក្តី។

ទន្ទឹមនឹងនេះមិត្តភក្តិក្លែងក្លាយមិនដែលមានចំណាប់អារម្មណ៍ពីបេះដូងរបស់យើង អំពើល្អរបស់យើងទេ គេចូលមកស្និទ្ធហួសហេតុ ពេលដែលយើងមានអ្វីមួយគេកំពុងចង់បាន ហើយមិត្តភក្តិក្លែងក្លាយ នោះនឹងបាត់ទៅវិញនៅពេលដែលយើងចុះខ្សោយ ហើយត្រូវការពួកគេបំផុត។ ពេលខ្លះយើងពិបាកសម្គាល់ណាស់ថាអ្នកណាជាមិត្តពិត អ្នកណាជាមិត្តលាក់ពុត។
កាលៈទេសៈខ្លះដែលយើងលំបាកបំផុត វត្តមានរបស់គេនៅសែនឆ្ងាយពីយើង។ មិត្តភក្ដិទាំងអស់នោះមិនបានឱ្យតម្លៃនិងផ្ដល់ការយកចិត្តទុកដាក់ ឬចាំជួយយើងឡើយ ហើយគេនឹងអាចប្រើចំណុចខ្សោយមកវាយបកយើងវិញក៏ថាបាន។
មិត្តភក្តិក្លែងក្លាយ អាចធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពទំនុកចិត្ត និងសូម្បីតែបំផ្លាញកេរ៍ឈ្មោះយើងបាន។ វាគ្រោះថ្នាក់ជាជាងភាពឯកោគ្មានមិត្តទៅទៀត។ ដូច្នេះគួរដើរចេញឱ្យឆ្ងាយ ជាការល្អហើយ!
ប្រែសម្រួល៖ សន ផានិត
ចុចអាន៖ ឧបសគ្គក្នុងជីវិត ៥ យ៉ាង បើយកឈ្នះបាន យើងនឹងក្លាយជាមនុស្សខ្លាំង
ចុចអាន៖ ប្រសិនសង្ស័យថា មិត្តភក្តិកំពុងលេងល្បិច កេងចំណេញលើយើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


