ព័ត៌មានជាតិ
បឹងអភិរក្សឆ្នុកអណ្តែង ត្រូវបានគេឈូសឆាយធ្វើស្រែឯកជន រាប់សិបហិកតា អាជ្ញាធរមិន ទាន់មានចំណាត់ការ
តាមមាត់បឹងអភិរក្សឆ្នុកអណ្ដែង ស្ថិតនៅ ក្នុងអតីតឡូលេខ ១៤ ក្នុងភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរី ជាង២០ឆ្នាំមុន មានព្រៃលិចទឹកដុះក្រាស់ឃ្មឹកនៅ ជុំវិញបឹងជ្រៀតចូលមិនរួចនោះទេ តែឥឡូវត្រូវបានគេលួចឈូសឆាយព្រៃលិចទឹកជុំវិញមាត់បឹង និងបោះរបងព័ទ្ធយកកាន់កាប់ជាកម្មសិទ្ធិឯកជន ធ្វើស្រែយូរឆ្នាំហើយ។ នេះបើតាមការរាយការណ៍ របស់ប្រជាពលរដ្ឋ ប្រាប់ក្រុមអ្នកសារព័ត៌មាន។

លោក សូ ហេង អាយុ ៦១ ឆ្នាំ រស់នៅភូមិភ្លង ឃុំពាមឆ្កោក ស្រុកជលគិរី ជាអ្នកធ្វើស្រែជុំវិញមាត់បឹងអភិរក្សខាងលើនេះនៅ ព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២១ បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានយើងដឹងថា រយៈពេល ២ ឆ្នាំកន្លងមកនេះលោកបានជួលដីតាមមាត់បឹងនេះចំនួន១២ហិកតា ពីអ្នកស្រី ចាន់ណា ជាម្ចាស់ដីរស់នៅ ក្រុងភ្នំពេញ ដោយក្នុងមួយឆ្នាំគេយកថ្លៃឈ្នួលដីក្នុងមួយហិកតា ៦០ ម៉ឺនរៀល។ ចំណែកផលស្រូវដែលគាត់ទទួលបានវិញគឺក្នុងដី១២ ហិកតានេះ ក្នុង១ឆ្នាំទទួលបានផលស្រូវ ចំនួន ៤០តោន។

ទាក់ទងនឹងករណីខាងលើនេះលោក ចិន ផាន់ណា មេឃុំកោះថ្កូវនៅ ព្រឹកថ្ងៃទី ១០ ខែធ្នូនេះ បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា កន្លងមកអាជ្ញាធរបានឲ្យលោកស្រី ចាន់ណា ធ្វើស្រែនៅ តាមខ្នងទួលជាប់នឹងបឹងតែប៉ុណ្ណោះ។ ដូច្នេះករណីបំពានលួចឈូសឆាយព្រៃតាមមាត់បឹងអភិរក្សខាងលើនេះធ្វើស្រែ ថ្ងៃស្អែកលោកនឹងហៅ អ្នកពាក់ព័ន្ធទាំងអស់នោះមកធ្វើការងារនេះ។ គឺតំបន់បឹងអភិរក្សដែលសហគមត្រូវការពារ មិនអនុញ្ញាតអ្នកណាមួយឈូសឆាយ និងកាន់កាប់យកធ្វើជាកម្មសិទ្ធិនោះឡើយ។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក្រោយពីបានឃើញរូបថតដែលគេឈូសឆាយធ្វើស្រែតាមមាត់បឹងអភិរក្សតាមប្រ ព័ន្ធតេឡេក្រាមដែលក្រុមអ្នកសារ ព័ត៌មានយើងបានផ្ញើជូននៅថ្ងៃទី ១០ ខែធ្នូនេះ លោកបានបញ្ជាក់ប្រាប់ថា ករណីបំពានយកបឹងអភិរក្សខាងលើនេះ លោក និងសហការជាមួ យជំនាញមន្ទីរធនធានទឹក ចុះទៅពិនិត្យមើល និងចំណាត់ការតាមផ្លូវច្បាប់។ គឺបឹងអភិរក្សដែលត្រូវការពារដោយសហគមន៍នេសាទ មិនអនុញ្ញាតឲ្យបុគ្គលណាមួយលួចឈូ សឆាយទន្ទ្រានយកជាកម្មសិទ្ធិនោះឡើយ៕

អត្ថបទ៖ ឈៀង ថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


