សន្តិសុខសង្គម
ទូរសព្ទបន្លំខ្លួនជាបុគ្គលិកធនាគារ បោកថាត្រូវរង្វាន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការបង្ក្រាបជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមរយៈការបង្កើតកម្មវិធីទូរសព្ទឈ្នះរង្វាន់ពីប្រព័ន្ធធនាគារចល័ត។
ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានការអនុញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
លោកឧត្តមសេនីយ៍ឯក ជា ពៅ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានសហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបង្ក្រាបបានជនសង្ស័យ០២នាក់ឈ្មោះ ម៉េន វាសនា ហៅ យួស សុផារីណូ ហៅ ស្នា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ និងឈ្មោះ ប្រាក់ វណ្ណារ៉ុង ហៅ ប៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា មុខសញ្ញាសកម្មដែលកម្លាំងជំនាញបង្ក្រាបនេះ តែងតែធ្វើសកម្មភាពក្លែងខ្លួនធ្វើជាបុគ្គលិកធនាគារ ហើយលួងលោមជនរងគ្រោះបង្កើតកម្មវិធីធនាគារនឹងទទួលបានប្រាក់រង្វាន់ ដោយគ្រាន់តែចូលផ្លាស់ប្តូរលេខកូដសម្ងាត់តាមដែលខ្លួនណែនាំ រួចផ្ញើលេខកូដសម្ងាត់ខ្លួន ដើម្បីឱ្យខ្លួនបញ្ចូលប្រាក់រង្វាន់។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ ជាមួយគ្នានេះដែរ សមត្ថកិច្ច សូមធ្វើការក្រើនរំឮកដល់បងប្អូន ដែលតែងតែប្រើប្រាស់ប្រព័ន្ធធនាគារចល័ត សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការចាញ់បោកជនខិលខូច ដែលលួងលោមឱ្យបង្ហាញលេខកូដសម្ងាត់ធនាគារ រួចអាចទទួលប្រាក់រង្វាន់នានា៕
ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ



