Connect with us

ព័ត៌មានអន្ដរជាតិ

៥ខែទៀត Omicron អាចសម្លាប់ប្រជាជនអង់គ្លេស ដល់ទៅ ៧៥,០០០ នាក់ (មានវីដេអូ)

បានផុស

នៅ

វីរុសបំប្លែងខ្លួន Omicron អាចបណ្តាលឲ្យមានមនុស្សស្លាប់ ចន្លោះពី ២៥,០០០នាក់ ទៅ ៧៥,០០០ នាក់ក្នុងប្រទេសអង់គ្លេស នារយៈពេល៥ខែទៀត ប្រសិនបើគ្មានវិធានការបន្ថែមណាមួយត្រូវបានធ្វើឡើងលើសពីផែនការ B ទេនោះ។

គំរូថ្មីពីសាលាអនាម័យ និងវេជ្ជសាស្ត្រត្រូពិចទីក្រុងឡុងដ៍ (LSHTM) បានប្រើទិន្នន័យពិសោធន៍ដើម្បីពិនិត្យមើលថាតើ វីរុសបំប្លែងខ្លួន Omicron អាចរីករាលដាលបែបណា នៅពេលប្រទេសឈានចូលដល់ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសិក្សាបានបង្ហាញថា វីរុស Omicron អាចបង្កឲ្យមានករណីកូវីដ និងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅប្រទេសអង់គ្លេស ច្រើនជាងក្នុងអំឡុងរលកនៃខែមករាឆ្នាំ២០២១ ប្រសិនបើវិធានការត្រួតពិនិត្យបន្ថែមមិនត្រូវបានធ្វើឡើងទេនោះ។

នៅក្រោមសេណារីយ៉ូមួយ វីរុសនេះអាចនាំទៅដល់ការចូលព្យាបាលនៅមន្ទីរពេទ្យក្នុងកម្រិតខ្ពស់បំផុតពោលគឺច្រើនជាង២,០០០នាក់ក្នុងមួយថ្ងៃ ខណៈការសម្រាកនៅមន្ទីរពេទ្យនឹងឈានដល់១៧៥,០០០នាក់ និងការស្លាប់ចំនួន២៤,៧០០នាក់នៅចន្លោះថ្ងៃទី១ខែធ្នូឆ្នាំ២០២១ ដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២២។

អ្នកជំនាញនិយាយថា វិធានការដូចជាការរឹតបន្តឹងលើបដិសណ្ឋារកិច្ចក្នុងផ្ទះ ការបិទកន្លែងកម្សាន្តមួយចំនួន និងការកំណត់លើទំហំប្រមូលផ្តុំចាប់ពីដើមឆ្នាំក្រោយ នឹងគ្រប់គ្រាន់ដើម្បីគ្រប់គ្រងរលកនេះ ដោយកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានចំនួន៥៣,០០០នាក់ និងការស្លាប់បាន៧,៦០០នាក់។

នៅក្រោមសេណារីយ៉ូអាក្រក់បំផុត ប្រសិនបើគ្មានវិធានការត្រួតពិនិត្យបន្ថែមទេនោះ អាចនឹងមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៤៩២,០០០នាក់និងមនុស្សស្លាប់៧៤,៨០០នាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ទីបំផុត សិង្ហបុរី មានអ្នកឆ្លង Omicron ក្នុងសហគមន៍ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម