ព័ត៌មានអន្ដរជាតិ
បាក់អគារនៅអ៊ីតាលី ស្លាប់ម្នាក់ ៨នាក់ទៀតបាត់ខ្លួន
សេវាកម្មពន្លត់អគ្គិភ័យអ៊ីតាលីបាននិយាយនៅលើគណនី Twitter ផ្លូវការរបស់ខ្លួនថា មនុស្សម្នាក់បានស្លាប់ និងប្រាំបីនាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីអគារមួយ បានបាក់រលំនៅក្នុងទីក្រុង Ravanusa នៅព្រឹកថ្ងៃអាទិត្យនេះ។

សេវាកម្មពន្លត់អគ្គិភ័យ Vigili del Fuoco បាននិយាយថា ក្រុមសង្គ្រោះបន្ទាន់បានរកឃើញសាកសពបុរសម្នាក់ ខណៈពួកគេបន្តស្វែងរកអ្នកនៅរស់រានមានជីវិត ក្នុងគំនរបាក់បែក។
មកទល់ពេលនេះ ក្រុមសង្គ្រោះបន្ទាន់បានជួយសង្គ្រោះស្ត្រីចំនួនពីរនាក់ហើយ។

ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA បានរាយការណ៍ថា អគារនេះបានដួលរលំបន្ទាប់ពីការផ្ទុះដែលបណ្តាលមកពីការលេចធ្លាយឧស្ម័នមេតាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ អាមេរិកជួបព្យុះកំបុតត្បូងដ៏មហន្តរាយ ស្លាប់យ៉ាងតិចក៏ ១០០នាក់ដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


