ព័ត៌មានជាតិ
ត្រីប្រហុកនៅកំពង់ឆ្នាំង មិនទាន់សម្បូរច្រើនទេ តែអាចមានច្រើននៅខែក្រោយ
ត្រីប្រហុកនៅ ក្នុងក្រុងកំពង់ឆ្នាំង មិនទាន់សម្បូរច្រើននោះទេនៅ ខែនេះ ខណៈ រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ថា នៅ គន្លងដាយក្នុងខេត្តកណ្ដាល និងរាជធានីភ្នំពេញ ត្រីអាចនឹងសម្បូរ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែធ្នូ ប្រសិនបើអាកាសធាតុអំណោយផលល្អ។

សម្រាប់ក្រុងកំពង់ឆ្នាំង នៅ រសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២១ នៅ យឺត្រីជាប់កំពង់ផែថ្ម ស្ថិតនៅ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង គេពិនិត្យឃើញមិនទាន់មានសម្បូរត្រីប្រហុក ផ្អក នោះទេ ហើយក៏មិនទាន់ឃើញមានប្រជាពលរដ្ឋមកធ្វើប្រ ហុកផ្អកនៅ ឡើយដែរ។
ស្ត្រីជាអាជីវករម្នាក់កំពុងទិញត្រីយកទៅ បន្ត បានឱ្យដឹងថា ត្រីល្អិតនេះនាងទិញពីប្រជានេសាទមកឃុំកំពង់អុស ១ គីឡូ ៩០០ រៀលសម្រាប់យកទៅ លក់បន្តឱ្យគេយកទៅ ចិញ្ចឹម ឬធ្វើជានុយ។

បើតាមអាជីវកររូបនេះ បើប្រៀបធៀប នឹងឆ្នាំមុន ក្នុងរយៈ ពេលដូចគ្នានេះ ត្រីប្រហុកឆ្នាំមុនសម្បូរជាងឆ្នាំនេះ ដែលឆ្នាំមុនក្នុងខែថ្ងៃដូចគ្នានេះ គាត់ទិញត្រីល្អិតៗប៉ុនម្រាមដៃបែបនេះ ក្នុងមួយថ្ងៃបាន ១០ រថយន្ត ហើយរថយន្តមានទម្ងន់៥តោន និងក្នុង១ គីឡូថ្លៃតែ ៥០០ រៀល ប៉ុណ្ណោះ ដឹកយកទៅ លក់នៅ ភ្នំពេញ។
ដោយឡែកនៅ លើយឿត្រីជាប់កំពុងផែថ្ម នៅ ក្នុងសង្កាត់ខ្សាមក្រុងកំពង់ឆ្នាំងវិញ អ្នកលក់ដូរត្រីបានឲ្យដឹងថា ស្រីចង្កែងតូចៗ អាចធ្វើផ្អកបានលក់បោះដុំក្នុងមួយគីឡូថ្លៃ ៣៨០០ រៀល ត្រីចង្កែងធំៗ១គីឡូ ថ្លៃពី ៥ ៥០០ រៀល ទៅ ៦០០០រៀល ត្រីឆ្កោកលេខ១ធំៗ ១គីឡូថ្លៃ ២ម៉ឺនរៀល ត្រីឆ្កោកលេខ២ មួយគីឡូ ថ្លៃពី ១២ ០០០ រៀល ទៅ ១៥ ០០០ រៀលចំណែកត្រីឆ្កោប្រភេទលេខ៣មួយគីឡូថ្លៃពី ៨០០០រៀល ទៅ ១ម៉ឺនរៀល។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានថ្លែងថា ត្រីចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែធ្នូនេះ បណ្ដើរៗហើយ នឹងបន្តត្រូវរហូតដល់ផុតខ្នើតប្រសិនបើមេឃស្រឡះល្អ។
នៅ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ឯណោះគឺអ្នកនេសាទបានបណ្ដែតមងក្រឡាធំ ដើម្បីចាប់ត្រីចង្កែង ត្រីឆ្កោក ជាដើម ប៉ុន្តែមិនសូវមានអ្នកចាប់ត្រីរៀល ត្រីលេញនោះទេ ចំណែកនៅ ភូមិកំពង់ប្រសាទ ឃុំសែប ស្រុកកំពង់តែឡាច គឺមានការបណ្ដែតមងចាប់ត្រីរៀល និងត្រីលេញ ដែលអ្នកនេសាទកំពុងតែចាប់បានជាបណ្ដើរៗហើយ។

ហេតុនេះលោកសូមអំពាវនាវប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក សូមអញ្ជើញទៅ ទិញត្រី ធ្វើប្រហុកផ្អក នៅ ភូមិកំពង់ប្រាសាទ ស្រុកកំពង់ត្រឡាច និងនៅ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដែលអាចនឹងសំបូរត្រីជាង នៅ ក្នុងក្រុងកំពង់ឆ្នាំង៕




អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


