KPT+
ងាយៗច្នៃម៉ូដ បិតបាំងសក់ស្កូវ មិនបាច់លាបពណ៌ នាំខាតលុយ
មានស្ត្រីជាច្រើន ព្យាយាមប្រើវិធីគ្រប់យ៉ាង ដើម្បីបិទបាំងសក់ស្កូវដែលពួកគេមាននៅ លើក្បាល។ ជាធម្មតា វាអាចជាសរសៃសក់សមួយៗ មើលមិនសូវឃើញ ឬច្រើនអាស្រ័យលើទំហំ។
យ៉ាងណាមិញ មនុស្សស្រីគ្រប់គ្នាស្រលាញ់សម្រស់ណាស់ ប្រសិនបើនាងមានសក់សតែមួយសសៃ ក៏ជារឿងអាម៉ាស់ដែរ។
ប្រសិនបើអ្នកមានបញ្ហាសក់ស្កូវមុនអាយុ ហើយចង់បិទបាំងវាជំនួសឲ្យការលាបពណ៌ អ្នកត្រូវពិនិត្យមើលម៉ូដសក់ទាំងនេះសិន។
១ លើកសក់បួងទាបៗ

ប្រសិនបើអ្នកមានសក់ស្កូវទាំងក្នុង និងជុំវិញលើក្បាលខាងមុខ អ្នកអាចប្រមូលសក់ខាងមុខបិទបាំងជាស្ទាយ ហើយតុបតែងជាមួយនឹងដង្កៀបឬអ្វីផ្សេងក៏បាន។ ឧទាហរណ៍ម៉ូដសក់របស់ Angelina Jolie ជាដើម។
២ លើកចងពាក់កណ្ដាលបិតបាំងសក់ស

ប្រសិនបើអ្នកមានសក់សនៅចំកណ្ដាលក្បាល កុំបាច់លាបពណ៍នាំតែចំណាយលុយច្រើនសឹងតែរាល់ខែ។ សាកល្បងប្រើវិធីលើកសក់ចងពាក់កណ្ដាល ហើយទំលាក់ខ្លះចុះមកក្រោម។ ជាឧទាហរណ៍ម៉ូដសក់របស់ Avril Lavigne នៅក្នុងរូបភាពខាងលើ ។
៣ ចងទាបៗ

ប្រសិនបើអ្នកមានសក់ពណ៌សនៅក្នុងផ្នែកកណ្តាល ស្ទីលម៉ូដសក់នេះ គឺជាជម្រើសមួយ។ ដូចគ្នានេះផងដែរ ប្រសិនបើអ្នកមានសក់ស្កូវជុំវិញកនិងខាងក្នុង ម៉ូដសក់នេះនឹងគ្របដណ្តប់ស្កូវដែលដុះព្រោងព្រាត។ តួយ៉ាងម៉ូដសក់របស់ Gwyneth Paltrow។
៤ រមូលសក់សចូលខាងក្នុង

ម៉ូដនេះអាចពិបាកបន្តិច ព្រោះប្រសិនបើអ្នកមិនចេះ នឹងអាចបង្ហាញស្កូវឲ្យគេឃើញដដែល។ ជាការល្អ ប្រសិនបើមានដង្កៀបខ្មៅ អាចថាងាយស្រួលរមូលសក់ចូលគ្នា ដើម្បីបិទបាំងស្កូវខាងក្នុង។
៥ ទំលាក់បិទសក់ស

ម៉ូតនេះងាយៗមិនពិបាកធ្វើនាំហត់។ អ្នកគ្រាន់តែគៀបសក់ឲ្យប៉ោង ឬត្រង់ តាមចំណង់ចំណូលចិត្ត រួចសិតសក់ពណ៌ខ្មៅមកបិតបាំងសក់សវិញជាការស្រេច។
៦ កន្ទុយសេះ

ម៉ូដសក់របស់ Eva Longoria នាងមិនបានពុះកណ្តាល ឬទំលាក់បិទបាំងទេ តែនាងចងទាបៗដូចកន្ទុយសេះ ហើយបិទសក់ខាងក្នុង កុំឲ្យលេចស្កូវមួយរបស់នាងមកវិញ។
៧ ក្រងសក់

វិធីនេះមិនជួយច្រើនមែនពិត តែក៏អាចជាស្ទាយមួយ ជួយរំលេចភាពស្រស់ស្អាតមួយបែប សម្រាប់មិត្តនារីៗយើងដែរ។
៨ ប្រើកន្សែងឬបូរសក់

នេះក៏ជាវិធីងាយៗ អត់រញ៉េរញៃច្រើន នាំសាំញាំ។ ស្រីៗយើងគ្រាន់តែមានកូនកន្សែង ឬបូរសមល្មម មិនធំមិនតូចមួយ មកបំពាក់លើក្បាល ដើម្បីបិទសក់ស្កូវ កុំឲ្យលេចចេញមកក្រៅ។
៩ ម៉ូដពុះកណ្ដាលចងទាបៗ

របៀបនេះមិត្តនារីអាចធ្វើបាន ចំពោះអ្នកណាមិនមានសក់ស នៅ ចំកណ្ដាលច្រើនស្អេកស្កះប៉ុណ្ណោះ។ អ្នកអាចជ្រើសរើសម៉ូដសក់នេះបាន ប្រសិនបើអ្នកគ្មានពណ៌សឬប្រផេះ ពេលអ្នកធ្វើម៉ូដសក់កណ្ដាល។
១០ បួងទាំងអស់

ប្រសិនបើមានសក់ស្កូវមួយៗ អាចប្រើវិធីនេះដើម្បីបិតបាំងសក់កុំឲ្យលេចចេញស្កូវមកបាន។ ស្រីៗយើងគ្រាន់តែមានកូនដង្កៀបសម្រាប់កៀប កុំឲ្យសក់ធ្លាក់រប៉ាត់រប៉ាយ និងចងវាឲ្យសមល្មមជាការស្រេច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ