ព័ត៌មានអន្ដរជាតិ
សភាអាមេរិកអនុម័តច្បាប់ហាមនាំចូលទំនិញពីស៊ីនជាំងដែលផលិតដោយបង្ខំ
សភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ដែលតម្រូវឲ្យក្រុមហ៊ុនបង្ហាញទំនិញដែលនាំចូលពីទីក្រុងស៊ីនជាំង ប្រទេសចិនមិនត្រូវបានផលិតដោយបង្ខំកម្លាំងពលកម្មទើបអាចចូលបាន។
សហរដ្ឋអាមេរិកបានចោទប្រកាន់ចិនពីបទប្រល័យពូជសាសន៍នៅក្នុងការកៀបសង្កត់លើជនជាតិមូស្លីមភាគតិច Uyghur នៅទីក្រុងស៊ីនជាំងដែលការចោទប្រកាន់ទាំងនោះត្រូវបានចិនបដិសេធ។

ច្បាប់នេះត្រូវបានរិះគន់ដោយក្រុមហ៊ុនធំៗដែលបើកអាជីវកម្មនៅទីនោះដូចជាក្រុមហ៊ុន Coca-Cola, Nike និង Apple ជាដើម។ ការអនុម័តលើច្បាប់នេះក៏បានយកឈ្នះពីកង្វះការគាំទ្រពីសេតវិមានផងដែរ។
ច្បាប់នេះត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ដោយសមាជិកទាំងអស់បោះឆ្នោតគាំទ្រ លើកលែងតែម្នាក់ប៉ុណ្ណោះ។
វាត្រូវបានគេស្គាល់ថាជា ច្បាប់ការពារកម្លាំងពលកម្មដោយបង្ខំជនជាតិភាគតិច Uyghur ឥឡូវនេះបានទៅដល់តុរបស់លោកប្រធានាធិបតី ចូ បៃដិន ដើម្បីចុះហត្ថលេខាហើយ។
ច្បាប់នេះត្រូវបានធ្វើឡើង បន្ទាប់ពីប៉ុន្មានខែនៃស្ត្រីអ្នកនាំពាក្យរបស់លោក បៃដិន បានបដិសេធជំហរគាំទ្រលើច្បាប់នេះ។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន លោកស្រី Jen Psaki បាននិយាយថា លោក ចូ បៃដិន នឹងចុះហត្ថលេខា។
អាមេរិកបានចោទចិនពីប្រើទាសករ និងប្រល័យពូជសាសន៍នៅតំបន់សំបូរធនធានភាគខាងលិចប្រទេសចិន។ សាជីវកម្មអាមេរិក និងពហុជាតិដែលបានកំពុងប្រឈមកង្វះសង្វាក់ផ្គត់ផ្គង់បានបញ្ចុះបញ្ចូលជំទាស់នឹងក្តីកង្វល់ជុំវិញថាតើវាប៉ះពាល់ដល់អាជីវកម្មយ៉ាងណា។
លោក Marco Rubio សមាជិកព្រឹទ្ធភាពរដ្ឋហ្លរីដា បាននិយាយថា ៖«ក្រុមហ៊ុនជាច្រើនបានចាត់វិធានការហើយដើម្បីសម្អាតសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ និយាយឲ្យត្រង់ ពួកគេមិនគួរមានការព្រួយបាម្ភពីច្បាប់នេះទេ»។
សមាជិកសភាគណបក្សទាំងពីរបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងសប្តាហ៍នេះលើអត្ថបទចុងក្រោយនៃសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីកំណែមុនបានអនុម័តពីសភា និងព្រឹទ្ធសភា។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវចិនជាង៣០ដែលត្រូវបានចោទប្រកាន់ពីការធ្វើការគាំទ្រយោធាចិន។
ពាក់ព័ន្ធនឹងទណ្ឌកម្មថ្មីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឆ្លើយតបថា ៖«តាមរយៈការពង្រឹងគំនិតនៃសន្តិសុខជាតិ អ្នកនយោបាយអាមេរិកមួយចំនួនធ្វើនយោបាយ និងឧបករណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្តា បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដោយផ្អែកលើមនោគមវិជ្ជា»។
«នេះផ្ទុយទៅនឹងគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌។ វានឹងមានតែការគំរាមកំហែង និងធ្វើឲ្យឈឺចាប់ដល់សន្តិសុខឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់សកល ព្រមទាំងបំផ្លាញច្បាប់ពាណិជ្ជកម្មអន្តរជាតិ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


