Connect with us

អាជីព

គន្លឹះធំៗ ៨ ដោះស្រាយបញ្ហា ជាមួយមេកោយគ្មានសមត្ថភាពដឹកនាំ ពូកែតែបង្គាប់បញ្ជា

បានផុស

នៅ

នៅ ក្នុងបរិយាកាសការងារដ៏ល្អមួយ ប្រាកដជាមានអ្នកគ្រប់គ្រងដ៏អស្ចារ្យ ឬមេកោយ ដែលជួយបុគ្គលិកក្រាមបង្គាប់ ឲ្យជោគជ័យ ហើយពួកគេក៏មានអារម្មណ៍​ថា ខ្លួនគេ​មានតម្លៃ និង​មាន​មនុស្ស​ពូកែនៅ ជុំវិញខ្លួន ។

ប៉ុន្តែគ្រប់យ៉ាង មិនមែនល្អដូចរឿងនិនាននោះទេ កន្លែងការងារ ត្រូវការមនុស្សមានគំនិតច្នៃប្រឌិត រហ័ស និងលេចធ្លោលើផ្នែកណាមួយ។ កត្តាទាំងនេះ អាចនឹងមានការប៉ះទង្គិចគ្នា ក្នុងបន្ទប់ប្រជុំ ឬកន្លែងណាមួយជាយថាហេតុ។ ទោះយ៉ាងណា មិន​ថាមានបញ្ហាធ្ងន់ធ្ងរ ការ​គ្រប់គ្រងកំហឹង និង​រកដំណោះស្រាយសមស្រប មិនឲ្យភាគីណាអាក់អន់ចិត្ត គឺជារឿងល្អបំផុត។

ត្រូវប្រាកដថា អ្នកកំពុងដោះស្រាយជាមួយចៅហ្វាយបែបនោះពិតមែន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននឹងព្យាយាមដាក់កំហុស លើមេកោយ​ដែល​ពូកែ​បង្គាប់​បញ្ជា​ បុគ្គលិក​ខុស​ម៉ោងពេល ត្រូវប្រាកដថា យើង​ពិតជាកំពុងដោះស្រាយ​បញ្ហានេះ​ ដោយ​សន្តិវិធី ។ មិនមែនយកកំហឹង ការគុំគួន​គាត់ មកដាក់កំហិត មកដោះស្រាយទេ។​ សាកល្បង​សង្កេត​មើល​គាត់​​ពីរបីថ្ងៃសិន ហើយព្យាយាមកត់សម្គាល់ពីអ្វីដែលគាត់​ធ្វើបានល្អ ធៀប​នឹង​ការងារ​មិនល្អរបស់គាត់។ នៅ​ពេល​គាត់​កំពុង​ធ្វើអ្វី​មួយអាក្រក់ ​មិន​សម​ជា​មេ​យើង ​ព្យាយាម​ស្រមៃ​មើល​ហេតុផល​ ដែល​អាច​អភ័យទោស​ឲ្យ​គាត់​បាន​ ឬ​គិតថា ម្ដេច​ក៏​រឿង​នេះ​អាច​កើត​ឡើង​បាន។ តើ​វា​ពិត​ជា​កំហុស​របស់​គាត់​មែន ឬ​ក៏​​​​​ជា​អ្វី​ដែល​នៅ​ក្រៅ​ការ​គ្រប់​គ្រង​របស់​គាត់ ?

២ លើកទឹកចិត្ត​ការងារចៅហ្វាយសិន

ខណៈ​ដែល​យើង​ដឹង​ពី​មូលហេតុ​ ដែល​ចៅហ្វាយ​ធ្វើ​រឿង​នោះ ​ចំពោះ​យើង ឬ​យកចិត្តទុកដាក់​ចំពោះ​រឿង​នោះ វានឹងងាយឲ្យយើង​​ឆាប់​ឃើញ​ដំណោះស្រាយ​លឿន​​ ​ជា​ពិសេស​ យើង​ក៏​អាច​ដឹង​ពី​រចនាប័ទ្ម​ការគ្រប់គ្រង​របស់​គាត់​ដែរ។ ប្រសិន​បើ​ច្បាប់​គ្រប់គ្រង​តឹងរ៉ឹង​ពេក សូម​ព្យាយាម​ស្វែងយល់​ និង​លើកទឹកចិត្ត​ គិត​វិជ្ជមាន​ចំពោះ​គាត់។

៣ កុំ​ឲ្យ​បញ្ហា​ល្អក់កករ​មក​ប៉ះពាល់​ការងារ​ឲ្យ​សោះ

មិន​ថា​អត្តចរិត​របស់​មេកោយ​​អាក្រក់​ប៉ុនណា​ទេ ចូរ​ចៀសវាង​ កុំ​​ឲ្យ​បញ្ហា​នោះ​មក​ប៉ះពាល់​ដល់​ការងារ​ឲ្យសោះ។ ត្រូវ​រក្សា​លក្ខខណ្ឌ​ការងារ​ល្អ​ជាមួយ​អ្នកដឹកនាំ​ផ្សេង​ទៀត ​នៅ ​ក្នុង​ក្រុមហ៊ុន ហើយ​រក្សា​ការងារ​នៅ​ តែ​ល្អ​ដូចដើម។ កុំ​ប្រព្រឹត្តិ​ឲ្យសោះ​ រឿង​មក​ធ្វើការ​យឺត ខ្ជិល​ច្រអូស​ឡើង​មក ​ប្រើ​សំដី​មិន​ល្អ។ ការ​ធ្វើ​ដូច​នោះ ដូច​ធ្វើបាប​ខ្លួនឯង​ទេ​ ព្រោះ​ធ្លាប់​តែ​ធ្វើការ​ខ្លាំង​ តែ​ប្រែ​ជា​មនុស្ស​ផ្សេង ​ដោយសារ​តែ​បញ្ហា​ប៉ុណ្ណឹង!

រៀន​កំណត់​ព្រំដែន​អារម្មណ៍

អ្នក​ណា​ក៏​ដូច​អ្នកណា​ កាលបើ​ធ្វើការ​ជាមួយ​មនុស្ស​ប្រើ​អារម្មណ៍​ហួសហេតុ​ ប្រាកដ​ជា​ធុញថប់​ លែង​ចង់​ធ្វើការ​ឲ្យ​ពួកគេ។ ប៉ុន្តែ​មិន​ថា​យ៉ាង​ណា​ ប្រសិន​បើ​មាន​បញ្ហា​បែប​នេះ​កើត​ឡើង​ពិត​មែន​ ចូរ​ចាក​ឆ្ងាយ​ពី​មេកោយ​មាន​ចរិត​បែប​នោះ​មួយ​ពេល​សិន​ ឬ​បើ​គាត់​និយាយ​អី​តាម​តែ​គាត់​ទៅ។ ខណៈ​យើង​ដក​ឃ្លា​ចេញ​ពី​គាត់​ យើង​នឹង​បាន​ធូរស្បើយ​ ជាង​នៅ​តទល់​នាំមានជម្លោះខ្លាំង។

៥ ឈប់​សន្មត​ថា ​ចៅហ្វាយ​ដឹង​អ្វីៗ​ទាំងអស់

ជា​អ្នក​គ្រប់​គ្រង ​មិន​មែន​មាន​ន័យ​ថា​ គាត់​មាន​ចម្លើយ​ត្រឹម​ត្រូវ​គ្រប់​ពេល​វេលា ​ឬ​ដឹង​ឮ​រឿង​ទាំងអស់​នោះ​ទេ។ មេកោយ​ដែល​ស្ថិត​ក្នុង​មុខ​តំណែង​ជា​អ្នក​មាន​អំណាច មិន​មែន​មាន​ន័យ​ថា ​គាត់​ដឹង​គ្រប់​យ៉ាង​នោះ​ទេ ។ ឈប់​សន្មត​តែ​ឯង​ ហើយ​ស្មានៗ​ថា​ គេ​ខុស​ យើង​ត្រូវ​ទៅ។

៦ ដើរ​តួ​ជា​អ្នក​ដឹកនាំ​ខ្លួនឯង​ម្ដង

នៅ​ពេល​យើង​ដោះស្រាយ​ ជាមួយ​ចៅហ្វាយនាយ​ដែល​គ្មាន​សមត្ថភាព ជួនកាល​វា​ជា​ការ​ល្អ​បំផុត ​ក្នុង​ការ​ធ្វើ​ការសម្រេចចិត្ត​អំពី​ភាពជា​អ្នកដឹកនាំ​ដោយ​ខ្លួនឯង។ ប្រសិនបើ​យើង​ស្គាល់​ខ្លួនឯង​ច្បាស់ ​ជាង​អ្នកណា វា​គ្មាន​ហេតុផល​ណា​ដែល​យើង​មិន​អាច​​បង្កើត និង​បន្ត​ទិសដៅ​ ដែល​អ្នក​ដឹង​ថា ​អាច​សម្រេច​បាន​លទ្ធផល​ល្អ​សម្រាប់​ក្រុមហ៊ុនទាំងមូល។ ប៉ុន្តែ​បើ​ទោះជា​អ្នក​អាច​សម្រេច​លើក​ដាក់​ការងារ​នោះ​ ឲ្យ​ចេញ​លទ្ធផល​ក៏​ដោយ ​ក៏​មិន​ត្រូវ​មើល​រំលង​ចៅហ្វាយ​ដែរ។ ការ​គោរព​អោន​លំទោន​មេកោយ ​គឺ​ជា​រឿង​ល្អ​ នេះ​ក៏​បង្ហាញ​ពី​ការ​សាង​ពិន្ទុ​សម្រាប់​ខ្លួនឯង​ដែរទៅថ្ងៃមុខដែរ។

៧ ប្រើ​និចនិច​និយាយ​ដូច​គូស្នេហ៍

នៅ​ពេល​បញ្ហា​កាន់​តែ​ធំ ​ត្រូវ​ប្រញាប់​ដោះស្រាយ​ការ​មិន​ចុះ​សម្រុង​នេះ ​ដូចជា​ប្ដី​ប្រពន្ធ ។ វិធី​នេះ ​​គឺ​ការ​ប្រើ​សំដី​ផ្អែម​និយាយ​សម្រួល​គ្នា ​រកហេតុផល ​និង​មិន​បង្អាប់​គ្នា​ នាំ​តែ​មាន​បញ្ហា​ធំ​កើត​ឡើង​ក្នុង​ក្រុមហ៊ុន​នោះ​ទេ។

៨ ចៀសវាងចៅហ្វាយ មានអត្តចរិតបែបនេះម្ដងទៀត

ពេលសំភាសន៍ជាមួយក្រុមហ៊ុនថ្មី ត្រូវធ្វើការស្រាវជ្រាវ​ជាមុន ដើម្បីប្រាកដថា អ្នក​មិនចូលទៅ ក្នុងស្ថាប័នដដែលៗជាមួយអ្នកគ្រប់គ្រង ដែលមិនសូវមានគំនិតល្អម្ដងទៀត។

សាកល្បងរាប់អានមិត្តថ្មីៗ ដោយការញ៉ាំកាហ្វេ ឬអាហារថ្ងៃត្រង់ជាមួយបុគ្គលិកម្នាក់ ឬច្រើននាក់នៅក្រុមហ៊ុនថ្មី។ ជាក់ស្តែង គោលបំណង​របស់អ្នក​ គឺដើម្បីរៀន​ព័ត៌មាន​ទូទៅ អំពីក្រុមហ៊ុន និងវប្បធម៌​របស់គេ។ ទោះជាយ៉ាងណាក៏ដោយ សូមប្រើឱកាសនេះ ដើម្បីស្វែងយល់​ឲ្យ​បានច្រើន អំពី​ចៅហ្វាយនាយ​ដែល​មាន​សក្តានុពល​ តាមដែលអាចធ្វើបាន ។ រឿង​ទាំងអស់​នេះ មិនគួរ​ឲ្យ​ភ័យខ្លាច​ ជា​ជាង​រត់គេច​ មិន​រក​ដំណោះស្រាយ​ល្អៗ​នោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សួរខ្លួនឯង ១០ សំណួរនេះសិន មុនសម្រេចចិត្តដើរចេញពីកន្លែងការងារសព្វថ្ងៃ

ចុចអាន៖ចរិតលក្ខណៈ ៧ យ៉ាង មេដឹកនាំឆ្នើម គួររៀនរហូតមិនចេះចប់សោះឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣២ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣៦ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម