Connect with us

ព័ត៌មានអន្ដរជាតិ

UNICEF៖ ការបិទសាលារៀន ត្រូវតែជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធជាមួយ អូមីក្រុង

បានផុស

នៅ

ប្រធានមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) លោកស្រី Henrietta Fore បាននិយាយថា “នៅពេលដែលការឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង ក្នុងសហគមន៍កើនឡើង ហើយវិធានការសុខភាពសាធារណៈដ៏តឹងរ៉ឹងក្លាយជាភាពចាំបាច់នោះ សាលារៀនត្រូវតែជាកន្លែងចុងក្រោយដែលត្រូវបិទ និងជាកន្លែងដំបូងគេដែលត្រូវបើកឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកប្រតិបត្តិ UNICEF រូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបិទសាលារៀនទូទាំងប្រទេស គួរតែត្រូវបានចៀសវាងនៅពេលណាដែលអាចធ្វើទៅបាន”។

លោកស្រី Fore លើកឡើងថា “ការបិទសាលាសាជាថ្មី នឹងក្លាយជាមហន្តរាយសម្រាប់កុមារ។ ភ័ស្តុតាងគឺច្បាស់ណាស់ថា ការបិទសាលារៀនទូទាំងប្រទេសដែលអូសបន្លាយពេលយូរ, ធនធានមានកំណត់សម្រាប់សិស្ស គ្រូ និងឪពុកម្តាយ, ហើយកង្វះខាតលទ្ធភាពទទួលបានការសិក្សាពីចម្ងាយ បានបំផ្លាញវឌ្ឍនភាពនៃការអប់រំជាច្រើនទសវត្សរ៍ និងធ្វើឲ្យកុមារភាពមិនអាចស្គាល់អ្វីបាន”។

លើសពីការបាត់បង់ការសិក្សា កុមារក៏បាត់បង់សុវត្ថិភាពសាលារៀន ការប្រាស្រ័យទាក់ទងគ្នាប្រចាំថ្ងៃជាមួយមិត្តភ័ក្តិ ការទទួលបានការថែទាំសុខភាព និងអាហារូបត្ថម្ភប្រចាំថ្ងៃរបស់ពួកគេផងដែរ។ សិស្ស​សាលា​ជំនាន់​នេះ ​អាច​បាត់បង់​សរុប១៧ទ្រី​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​រក​ចំណូល​ពេញ​មួយ​ជីវិត។

យើង​ដឹង​ថា ​វិធានការ​បន្ធូរបន្ថយ​នៅ​តាម​សាលារៀន​មាន​ប្រសិទ្ធភាព​។ យើងត្រូវតែប្រើចំណេះដឹងនេះ ដើម្បីធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីឲ្យសាលារៀនបន្តបើក។ យើងក៏ត្រូវបង្កើនការវិនិយោគក្នុងការតភ្ជាប់ឌីជីថលផងដែរ ដើម្បីប្រាកដថាគ្មានកុមារណាម្នាក់ត្រូវបានទុកចោលនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ រដ្ឋធានីឥណ្ឌា បិទសាលារៀនជាថ្មី តែលើកនេះមិនមែនដោយសារកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម