KPT+
ជឿអត់? ហេតុផលតូចៗនេះ មនុស្សតែងបរាជ័យក្នុងជីវិតដំបូង របស់ពួកគេ
មនុស្សប្រហែល ៩០ភាគរយ បរាជ័យក្នុងការសម្រេចគោលដៅ ឬដំណោះស្រាយរបស់ពួកគេ។ ខណៈ ១០ភាគរយ ផ្សេងទៀត គឺជាអ្នកដែលកំណត់គោលដៅតូចៗ ដែលមិនពាក់ព័ន្ធ និងអាចសម្រេចបានយ៉ាងងាយស្រួល។ កង្វះការកំណត់គោលដៅ គឺជាហេតុផលមួយ ដែលធ្វើឲ្យមនុស្សបរាជ័យក្នុងជីវិតដំបូង និងមានការលំបាកក្នុងការជោគជ័យ។
ខាងក្រោមនេះ គឺជាហេតុផល ១០ យ៉ាង ដែលធ្វើឲ្យមនុស្សបរាជ័យក្នុងជីវិតដំបូង៖
១ គំនិតអវិជ្ជមាន ការអភិវឌ្ឍន៍គំនិតអវិជ្ជមាន គឺជាហេតុផលចម្បងមួយ ដែលមនុស្សភាគច្រើនមិនអាចជោគជ័យ និងបរាជ័យក្នុងជីវិតដំបូង។ ចង្កោមនៃគំនិតអវិជ្ជមាន រារាំងពីការគិត និងរារាំងទម្លាប់ប្រចាំថ្ងៃ។ មនុស្សទុទ្ទិដ្ឋិនិយម ច្រើនតែបន្ថយផលិតភាព និងបង្កើតបរិយាកាសអវិជ្ជមាន និងមិនស្រួលសម្រាប់មនុស្សគ្រប់គ្នានៅជុំវិញពួកគេ។

រីឯសុទិដ្ឋិនិយម និងការមានជំនឿអាចធ្វើមច្ឆរិយៈ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ វាជួយឲ្យមើលឃើញទិដ្ឋភាពកាន់តែច្បាស់ និងវិជ្ជមាននៃគ្រប់ស្ថានការណ៍។ ភាពវិជ្ជមាន មិនត្រឹមតែបើកទ្វារថ្មីសម្រាប់អ្នកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឲ្យឡើងជណ្ដើរនៃភាពជោគជ័យផងដែរ។
២ មិនដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ ហេតុផលមួយទៀត ដែលមនុស្សងាយនឹងបរាជ័យក្នុងជីវិត នោះគឺថា ពួកគេមិនដឹងពីខ្លួនឯងល្ងឹតល្ងង់។ នេះជារឿងសំខាន់ សម្រាប់មនុស្សម្នាក់ ដើម្បីដឹងពីអ្វីដែលពួកគេមានសមត្ថភាពក្នុងជីវិត។ ភាពខ្លាំងនឹងកំណត់ថាមពល នៃផ្នែកដែលអ្នកពូកែ និងអានុភាពជាងអ្នកដទៃ។ ចំណែកឯភាពទន់ខ្សោយ មិនមែនជាចំណុចខ្វះខាតនោះទេ តាមពិតវាជាផ្នែកដែលអ្នកអាចកែលំអ និងពូកែបាន។ ភាពទន់ខ្សោយ រារាំងពីការសម្រេចបាននូវរឿងដ៏អស្ចារ្យនៅក្នុងជីវិត។
៣ គោលដៅមិនច្បាស់លាស់ ភាពមិនច្បាស់លាស់ នៃគោលដៅ រារាំងមនុស្សម្នាក់ពីការសម្រេចបានជោគជ័យ។ សម្រាប់មនុស្សភាគច្រើន ការកំណត់គោលដៅ គឺគ្រាន់តែជាបញ្ជីពិនិត្យ និងពន្យារពេលលើវាប៉ុណ្ណោះ។ ការសម្រេចបាននូវគោលដៅ តម្រូវឲ្យមានការខិតខំប្រឹងប្រែងជាច្រើន ការប្ដេជ្ញាចិត្ត និងអំណាចឆន្ទៈដ៏រឹងមាំ។ មនុស្សភាគច្រើនក៏មិនដឹងពីមូលហេតុនៃការកំណត់គោលដៅ។ ភាពមិនច្បាស់លាស់នេះ រារាំងភាពជោគជ័យ។ ដើម្បីកំណត់គោលដៅ អ្នកត្រូវយល់ពីគោលបំណងនៅពីក្រោយការកំណត់គោលដៅ ហើយបន្ទាប់មកបង្កើតយុទ្ធសាស្ត្រពាក់ព័ន្ធ ដើម្បីធ្វើតាមផែនការរបស់អ្នក។ មនុស្សដែលគ្មានគោលដៅ មានទំនោរក្លាយជាអ្នកដើរតាមតែគេអូសទាញប៉ុណ្ណឹងឯង។
៤ របៀបរស់នៅមិនសមរម្យក្នុងជីវិត ដើម្បីជោគជ័យ ត្រូវរៀបចំជីវិត គំនិត និងជាពិសេសគោលដៅរបស់អ្នក។ មិនមែនគ្រប់គ្នាសុទ្ធតែមានអំណោយទាន ជាមួយនឹងសមត្ថភាពក្នុងការរក្សាការរៀបចំនោះទេ។ មនុស្ស ៨០ភាគរយ ខ្វះសមត្ថភាពក្នុងការកំណត់លំដាប់នៃរឿងក្នុងជីវិតរបស់ពួកគេ ដែលអាចជាហេតុផលមួយក្នុងចំណោមហេតុផលនៃការបរាជ័យ។ មនុស្សមិនរៀបរយមិនធ្វើផែនការទេ។ ពួកគេមិនដឹងថាពួកគេកំពុងទៅណាទេ ហើយច្រើនតែរំខានដោយងាយ។ មនុស្សដែលគ្មានសណ្ដាប់ធ្នាប់ ក៏ពិបាកធ្វើការជាមួយដែរ។ ពួកគេអាចនឹងពន្យារការងាររបស់ក្រុមទាំងមូល ហើយរញ៉េរញ៉ៃកិច្ចការ។ មនុស្សទាំងនេះខ្វះសមត្ថភាពក្នុងការធ្វើការសម្រេចចិត្ត ហើយភាគច្រើនពឹងផ្អែកលើអ្នកដទៃដើម្បីធ្វើការសម្រេចចិត្ត។ ពួកគេមិនអាចទទួលយកបានក្នុងជីវិត ហើយខ្វះសមត្ថភាពក្នុងការយកឈ្នះលើការបរាជ័យ ឬប្រហែលជាមានការលំបាក ក្នុងការទទួលយកការបរាជ័យ។
៥ ផ្នត់គំនិតឋិតិវន្ត គឺជាវត្ថុដ៏មានឥទ្ធិពល មួយដែលយើងមាន។ អ្វីដែលអ្នកចិញ្ចឹមវា និយាយច្រើនអំពីរបៀបដែលអ្នកគិត និងមើលអ្វីគ្រប់យ៉ាងនៅជុំវិញអ្នក និងខ្លួនអ្នក។ អ្នកនឹងជួបមនុស្សពីរប្រភេទក្នុងជីវិតរបស់អ្នក។ អ្នកដែលមានផ្នត់គំនិតរីកចម្រើន និងអ្នកដទៃដែលមានផ្នត់គំនិតថេរ ឬឋិតិវន្ត។ មនុស្សដែលមានផ្នត់គំនិតថេរ ជឿថា ទេពកោសល្យ ភាពខ្លាំង និងលក្ខណៈរបស់ពួកគេ គឺត្រូវទាំងអស់។ ពួកគេមានទំនោរកំណត់ភាពវៃឆ្លាតខ្លាំងហួសហេតុ។ មនុស្សទាំងនេះភាគច្រើនគិតខ្លីពីខ្លួនឯង និងខ្វះការគោរពខ្លួនឯង។ ការចិញ្ចឹមផ្នត់គំនិតថេរ អាចជាគ្រោះមហន្តរាយ ព្រោះវារារាំងអ្នកពីការលូតលាស់ និងបង្កើតទម្លាប់ និងបទពិសោធន៍ថ្មីៗ ដែលអាចបំផ្លាញភាពជោគជ័យ និងនាំអ្នកទៅរកភាពបរាជ័យនៅដំណាក់កាលដំបូងបំផុត។

៦ បោះបង់ចោលងាយៗ មនុស្សជាធម្មតាបោះបង់គោលដៅ ព្រោះវាមានមធ្យោបាយមួយទៀតងាយស្រួលជាង។ ពួកគេក៏បោះបង់គោលដៅរបស់ខ្លួន ពីការភ័យខ្លាចនៃការបរាជ័យ ដែលនាំពួកគេទៅរកបរាជ័យជាយថាហេតុ។ នៅពេលអ្នកឈានទៅមុខក្នុងជីវិត អ្នកនឹងជួបការលំបាក បញ្ហា និងបរាជ័យ ប៉ុន្តែការបោះបង់មិនមែនជាជម្រើសទេ។ ជោគជ័យនឹងកើតមានតែអ្នកដែលមានឆន្ទៈតស៊ូ រៀន អនុវត្ត និងតាំងចិត្តដើម្បីក្តីសុបិនរបស់ខ្លួន។ អាថ៌កំបាំងនៅពីក្រោយភាពជោគជ័យរបស់មនុស្សជាច្រើនគឺថា ពួកគេមិនដែលបោះបង់។ ពួកគេបរាជ័យច្រើនជាងម្តង ប៉ុន្តែពួកគេងើបឡើងវិញ ហើយបន្តការតស៊ូ។ មុនពេលល្បីដល់ផលិតកម្ម Disney លោក Walt Disney ត្រូវបានគេច្រានចោលព្រោះគាត់ខ្វះការច្នៃប្រឌិត ប៉ុន្តែគាត់មិនដែលបោះបង់ឡើយ។
៧ ខ្វះការខិតខំប្រឹងប្រែង ផ្លូវទៅកាន់ភាពជោគជ័យ មិនមែនជាផ្លូវងាយស្រួលនោះទេ។ គោលដៅដែលមានផ្លែផ្កាបំផុតមួយចំនួនក៏ជាការលំបាកបំផុតដែរ ហើយទាមទារឲ្យមានការខិតខំច្រើន។ មនុស្សម្នាក់មិនអាចរំពឹងថា នឹងទទួលបានជោគជ័យពេញមួយយប់ ដោយគ្មានការងារលំបាកនោះទេ។ ការសម្រេចគោលដៅរបស់អ្នក អាចចំណាយពេលច្រើនខែ និងរាប់ឆ្នាំ។ អ្នកត្រូវប្រឹងប្រែងទាំងថ្ងៃទាំងយប់ ផ្តោតអារម្មណ៍ និងអត់ធ្មត់ក្នុងដំណើរការទាំងមូល។ ការងារលំបាកច្រើនតែធ្វើឲ្យមនុស្សបាត់បង់កម្លាំងចិត្ត ដែលនាំឲ្យពួកគេទទួលយកការបរាជ័យ ហើយមិនព្យាយាមម្តងទៀត។ ប៉ុន្តែត្រូវចាំថា៖ «របស់ល្អមកដល់អ្នកដែលរង់ចាំ»។ អាថ៌កំបាំងសម្រាប់ជំនះកិច្ចការលំបាក គឺការអនុវត្តសិល្បៈនៃការអនុវត្ត។ អ្នកអនុវត្តកាន់តែច្រើន អ្នកទទួលបានការងារកាន់តែប្រសើរ។ ត្រូវតាំងចិត្តជានិច្ច ហើយកុំវង្វេងផ្លូវរបស់ខ្លួនឯង។
៨ ការសង្ស័យសម្លាប់សុបិនច្រើនជាងការបរាជ័យ អ្នកនឹងត្រូវបរាជ័យក្នុងជីវិត ប្រសិនបើអ្នកសង្ស័យគ្រប់យ៉ាងដែលអ្នកធ្វើ។ ដើម្បីទទួលបានជោគជ័យ អ្នកត្រូវតែឈប់សួរខ្លួនឯង ទំនាក់ទំនង និងគោលដៅ។ មូលហេតុដែលមនុស្សភាគច្រើនបរាជ័យក្នុងជីវិតដំបូង គឺពួកគេឈប់ជឿជាក់លើខ្លួនឯង និងសក្តានុពលពិតប្រាកដរបស់ពួកគេ។ គំនិតរបស់យើងប៉ះពាល់ដល់សកម្មភាពរបស់យើង។ ពេលយើងព្រួយក៏ខ្លាច។ អ្នកកាន់តែខ្លាចរឿងក្នុងជីវិត អ្នកកាន់តែងាយនឹងជួបការលំបាក និងបរាជ័យ។
ប្រសិនបើអ្នកសង្ស័យ ឬខ្លាចថាអ្នកមិនអាចសម្រេចគោលដៅ ចិត្តរបស់អ្នកនឹងបញ្ឆោតអ្នកឲ្យជឿ ដែលនឹងក្លាយទៅជាការពិត។ ដើម្បីចៀសវាងការសង្ស័យ និងភាពភ័យខ្លាច ចូរបង្ហាត់ចិត្តឲ្យគិតវិជ្ជមាន និងទទួលយកទិដ្ឋភាពផ្សេងៗនៃគ្រប់ស្ថានការណ៍។
៩ កង្វះទំនុកចិត្ត កម្រិតនៃទំនុកចិត្ត នឹងកំណត់ការគោរពខ្លួនឯង។ ការទទួលស្គាល់សមត្ថភាព និងតម្លៃខ្លួនរបស់យើង មានឥទ្ធិពលផ្ទាល់ទៅលើភាពជោគជ័យ ឬបរាជ័យក្នុងជីវិតយើងផ្ទាល់។ មនុស្សដែលមានទំនុកចិត្ត ក្នុងការងារ ទំនាក់ទំនង ឬជីវិតនាំឲ្យជីវិតជោគជ័យ បើធៀបនឹងអ្នកដែលខ្វះទំនុកចិត្ត។ កង្វះទំនុកចិត្តក៏មានន័យថា អ្នកមិនប្រាកដអំពីការងារ ឬគោលដៅខ្លួន។ មនុស្សដែលមានទំនុកចិត្តលើខ្លួនឯង ច្រើនមានអារម្មណ៍ខ្មាស់អៀនតិច ពួកគេមិនខ្លាចការបរាជ័យឡើយ ហើយតែងតែត្រៀមខ្លួនជាស្រេច ដើម្បីឈរលើអ្វីដែលពួកគេជឿជាក់លើ។

១០ កង្វះការលើកទឹកចិត្ត ការលើកទឹកចិត្ត និងភាពរីករាយ បង្កើតចំណាប់អារម្មណ៍ និងការងារ។ វាជាកម្លាំងជំរុញដ៏សំខាន់មួយ ដែលអាចឲ្យអ្នកប្រឈមមុខនឹងខ្លួនឯង និងធ្វើសកម្មភាព។ ជាញឹកញយ មនុស្សប្រឈមមុខនឹងស្ថានភាពមួយ ដែលមានចំណាប់អារម្មណ៍ និងកម្លាំងជំរុញ ប៉ុន្តែខ្វះការលើកទឹកចិត្ត។ នេះអាចជាការរំខាន និងតានតឹងក្នុងការសម្រេចគោលដៅ។ កង្វះសមិទ្ធផលអាចបណ្តាលមកពីការខ្ជិល ការពន្យារពេល ឬបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នេះអាចជាឧបសគ្គដ៏ធំមួយនៅក្នុងវិធីរបស់អ្នក ក្នុងការសម្រេចគោលដៅ។ វាបង្កើតការមិនពេញចិត្ត និងភាពមិនសប្បាយចិត្តនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានអារម្មណ៍ថា អ្នកជុំវិញបោះបង់ចោល ? អានអត្ថបទសិន ក្រែងធូរស្បើយផ្លូវចិត្តខ្លះ
ចុចអាន៖តារាកំប្លែងកម្ពស់ទាប Kevin Hart មានជីវប្រវត្តិតស៊ូ សឹងមិនជឿ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


