ព័ត៌មានអន្ដរជាតិ
រូបចម្លាក់ដ៏ល្បីល្បាញក្នុងសាកលវិទ្យាល័យហុងកុងត្រូវបានដកចេញ
សម្រាប់រយៈពេលជាង២០ឆ្នាំដែលរូបចម្លាក់«សសរស្តម្ភនៃភាពអាម៉ាស់ ឬ Pillar of Shame បានឈរជាការរំលឹកដល់ជនរងគ្រោះពីការសម្លាប់រង្គាលនៅទីលាន Tiananmen កាលពីឆ្នាំ១៩៨៩ ដែលពេលនោះយោធាចិនបានបង្ក្រាបក្រុមតវ៉ាដឹកនាំដោយនិស្សិតនៅទីក្រុងប៉េកាំងដោយកម្លាំងសាហាវ។

ស្ថិតនៅកណ្តាលសាកលវិទ្យាល័យហុងកុង (HKU) រូបចម្លាក់ធ្វើពីស្ពានទម្ងន់រាប់តោនដែលមានកម្ពស់៨ម៉ែត្រមានរចនាជារូបមនុស្សរមូលចូលគ្នាជាខ្សែគឺជានិម្មិតរូបនៃការចងចាំយូរអង្វែងដល់ជនរងគ្រោះដែលត្រូវបានបង្ក្រាបដោយហូរឈាមនៅសល់លើទឹកដីហុងកុង។
ប៉ុន្តែកាលពីពាក់កណ្តាលយប់ឈានចូលថ្ងៃព្រហស្បតិ៍ របាំងសំណងពណ៌លឿនត្រូវបានសាងសងជុំវិញរូបសំណាក់ និងសំឡេងនៃការបំបែក និងបំផ្លាញត្រូវបានគេស្តាប់ឮនៅពេលរូបចម្លាក់ត្រូវបានគេដកចេញ។
ក្រុមប្រឹក្សាសាកលវិទ្យាល័យហុងកុងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការដកចេញរូបចម្លាក់គឺផ្អែកលើដំបូន្មានផ្លូវច្បាប់ពីខាងក្រៅ និងការវាយតម្លៃពីហានិភ័យសម្រាប់ផលប្រយោជន៍សម្រាប់សាកលវិទ្យាល័យ»។

ក្រុមប្រឹក្សាសាកលវិទ្យាល័យបានស្នើសុំឲ្យរូបចម្លាក់នេះទៅរក្សាទុក និងថា សាកលវិទ្យាល័យគួរតែបន្តស្វែងរកដំបូន្មានផ្នែកច្បាប់លើសកម្មភាពតាមដានសមស្របណាមួយ។
រូបចម្លាក់ដែលស្ថិតនៅក្នុងអគារ Haking Wong Building របស់សាកលវិទ្យាល័យជាផ្នែកមួយនៃការងារជាស៊េរីរបស់វិចិត្រករជនជាតិដាណឺម៉ាកលោក Jens Galschiøt ដែលបានធ្វើនៅឆ្នាំ១៩៩៧ ដែលជាឆ្នាំហុងកុងត្រូវបានប្រគល់ឲ្យចិនវិញ បន្ទាប់ពីស្ថិតក្រោមអាណានិគមរបស់ចក្រភពអង់គ្លេសជាង១៥០ឆ្នាំ។
យោងតាមការសរសេរនៅវេបសាយរបស់លោក Galschiøt បានបង្ហាញថា រូបចម្លាក់បានសរសេរថា «ចាស់មិនអាចសម្លាប់ក្មេងបានរហូតទេ» និងត្រូវបានកសាងឡើងដើម្បីបម្រើដល់ការ«ព្រមាន និងរំលឹកប្រជាជននៃព្រឹត្តិការណ៍ដ៏អាម៉ាសដែលមិនគួរកើតឡើងម្តងទៀត។
សម្រាប់រយៈពេលជិត៣ទសវត្សរ៍នេះ ទីក្រុងហុងកុងជាកន្លែងតែមួយគត់នៅលើដីគ្រប់គ្រងដោយចិនដែលការប្រុងប្រយ័ត្នប្រចាំឆ្នាំត្រូវបានគេរៀបចំឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ទាំងក្នុង និងក្រៅទីលាន Tiananmen កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩។

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


