Connect with us

នយោបាយ

សម្តេច​ពិជ័យសេនា ទៀ បាញ់ ប្តេជ្ញា​ធ្វើ​ពលីកម្ម​គ្រប់​បែប​យ៉ាង ​ដើម្បី​បន្ត​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃ​ក្នុង​គណបក្ស​ឲ្យ​បាន​រឹង​មាំ​

បានផុស

នៅ

ក្រោយពីទទួលបានការគាំទ្រជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ពីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ កាលពីព្រឹកមិញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការជាតិបានប្តេជ្ញាថា នឹងធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានរឹងមាំ ដើម្បីទទួលជោគជ័យនៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននារសៀលថ្ងៃទី២៤ ខែធ្នូ នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា “ថ្ងៃនេះ ខ្ញុំពិតជាមានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិ ទី៥ របស់គណបក្សប្រជាជនកម្ពុជា មានទំនុកទុកចិត្តជ្រើសតាំងរូបខ្ញុំ ជាអនុប្រធានគណបក្ស។ ក្នុងនាមជាអនុប្រធានគណបក្ស ខ្ញុំសូមប្តេជ្ញាចិត្តធ្វើពលីកម្មគ្រប់បែបយ៉ាងបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យបានរឹងមាំ ឋិតថេរ ចីរកាល ដើម្បីឈានឆ្ពោះទៅទទួលបានជោគជ័យដាច់ខាតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ការបោះឆ្នោតជាតិនីតិកាលទី៧ ឆ្នាំ២០២៣ និងការបោះឆ្នោតអាណត្តិជាបន្តបន្ទាប់”។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ ដោយមានរបៀបវារៈចំនួន៤ ហើយក្នុងនោះ អង្គសន្និបាតបានបោះឆ្នោតជ្រើសតាំងឥស្សរជនចំនួនពីររូបទៀតជាអនុប្រធានគណបក្សគឺ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា មានអនុប្រធានចំនួន៤រូប៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម