Connect with us

ព័ត៌មានជាតិ

ផលត្រីឆ្នាំនេះនៅរាជធានី​ភ្នំពេញ​ចាប់បានជាង ៥៣០​ តោនលើសឆ្នាំ ២០២០ចំនួនជាង៣០​តោន

បានផុស

នៅ

ផល​ត្រីចាប់បាន​នៅតាម​គន្លង​ដាយ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០២១ មានការកើនឡើងខ្ពស់ជាងឆ្នាំ ២០២០ ប្រមាណជាង​៣០តោននិងខ្ពស់ជាឆ្នាំ ២០១៩ តែ​វា​តិចជាង​បណ្តា​ឆ្នាំ​នានា​កាលពី​ប៉ុន្មានឆ្នាំមុន​ដែល​ក្នុង​មួយឆ្នាំៗ​ចាប់បាន​ដល់​ជាង​១.០០០​ តោន ​។ផលនេសាទឆ្នាំ២០២១ នេះនៅរាជធានីភ្នំពេញចាប់បានចំនួន៥៣០តោន កើន​ខ្ពស់ជាង​ឆ្នាំ​២០២០ប្រមាណ​ជា​៣០​តោន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផលរាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ឱ្យ​​កម្ពុជាថ្មី​​ដឹង​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២១​ថា ​ផល​នេសាទ​ចាប់បាន​តាម​គន្លង​ដាយ​ក្នុង​ដង​ទន្លេសាប​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំ​២០២១​នេះ បាន​ចំនួន​ប្រមាន​ជា​៥៣០​តោន (​ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក​) គឺ​កើន​លើស​ឆ្នាំ​២០២០ ប្រមាណ​ជា​៣០​តោន និង ក៏​កើន លើស​ឆ្នាំ​២០១៩​ផងដែរ​។​

នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​ផល​នេសាទ​ចាប់បាន​នៅតាម​គន្លង​ដាយ​ក្នុង​ឆ្នាំ​២០២០​បាន​ចំនួន​ប្រមាណ​ជា​៥០០​តោន​។ ផល​ចាប់​ត្រី នៅតាម​គន្លង​ដាយ​មានការ​ថយចុះ​ក្នុង​រយៈពេល​បួន​ប្រាំ​ឆ្នាំ​ចុងក្រោយ ដោយសារ​ស្ថានភាព​ទឹកទន្លេ​មាន​កម្រិត​ទាប​ និង ​ជន់​ឡើង​មិនបាន​ទៀង​ទាត់​តាម​រដូវ​កាល។ កាលពី​មុនពេល​បួន​ប្រាំ​ឆ្នាំមុនផល​ចាប់​ក្នុង​មួយឆ្នាំៗ​បាន​លើសពី​ជាង​មួយ​ពាន់​តោន​។​លោកបន្តថផល​ចាប់​ថយចុះ​នេះ​ដោយ​ទឹកទន្លេ​ជន់​ឡើង​មាន​កម្រិត​ទាប​និងជន់​ឡើង​មិនបាន​ទៀត​ទាត់​តាម​រដូវ​កាល​។

លោក​ងិន ឌី និយាយ​ឱ្យដឹង​ផងដែរ​ថា​គន្លង​ដាយ​ត្រី​សម្រាប់​ដាក់​ជួល​ឱ្យធ្វើ​អាជីវកម្ម​នេសាទ​ដោយ​រដ្ឋបាល​ជលផល​តា​មរយៈ​ការដេញថ្លៃឬ​ជួល​នៅ​រាជធានី​ភ្នំពេញ មាន​ចំនួន​២២​គន្លង​ដាយ ដោយ​កាលពី​ជិត​១០​ឆ្នាំមុន​អ្នកធ្វើអាជីវកម្ម​នេសាទ​ប្រជែង​គ្នា​ធ្វើ​អាជីវកម្ម តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គន្លង​ដាយ​មួយចំនួន​លែងមាន​អ្នកដេញថ្លៃ​និង​ក៏លែង មាន​អ្នក​ជួល​ដោយសារ​ចាប់​ត្រី​មិនបាន ដូច​នៅក្នុង​ឆ្នាំ​២០២១​នេះ​គន្លង​ដាយ​ចំនួន​៦​នៅក្នុង​ចំណោម​គន្លង​ដាយ​ទាំង​២២​គ្មាន​អ្នក​ជួល​នៅ​ទំនេ​ចោល​៕​

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម