ព័ត៌មានជាតិ
ការប្រមូលផលនេសាទធ្វើផ្អកប្រហុកនៅខេត្តពោធិ៍សាត់ឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន
ផលត្រីនេសាទដែលចាប់បានក្នុងឆ្នាំនេះ មន្ត្រីជំនាញខណ្ឌជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងថា «ឆ្នាំនេះទិន្នផលមច្ឆាជាតិ សម្រាប់ប្រជាពលរដ្ឋធ្វើប្រហុក និងផ្អក ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ មានការកើនឡើងជាងឆ្នាំមុន បានន័យថា សំបូរជាងឆ្នាំមុនៗ ខណ:បទល្មើសនេសាទមានការថយចុះ ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត ដាក់បទបញ្ជាដតឹងរឹង ដើម្បីជំរុញឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបជាប្រចាំ»។

បើតាមលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជនផលពោធិ៍សាត់បានឲ្យដឹងថា ស្ថិតិផលនេសាទចាប់ត្រីបានប្រចាំឆ្នាំ២០២៤ អនុវត្តបានចំនួន ៤១.៩០០ តោន កើន ៤,៥% នៃផែនការឆ្នាំ។ បើប្រៀបធៀប និងឆ្នាំ២០២៣ ផលត្រីចាប់បាន ២.៣០០ តោន ស្មើនឹង ៥,៨% ។ ដោយឡែកផលកំពឹសក្នុងឆ្នាំ២០២៤ អនុវត្តបានចំនួន១៨៥ តោន កើនជាងឆ្នាំ២០២៣ ចំនួន ៦១ តោន ។
ចំពោះផលនេសាទចំនួន ៤១.៩០០ តោន បានមកពី៖ នេសាទគ្រួសារក្នុងដែននេសាទបានចំនួន ២៩.៣០០ តោន នេសាទគ្រួសារតាមវាលស្រែ បានចំនួន ១២.៦០០ តោន។

នៅដើមខែធ្នូ ឆ្នាំ២០២៤ នេះ លោក ភុំ វិមល ប្រធានរដ្ឋបាលខណ្ឌជលផលពោធិ៍សាត់ បានដឹកនាំក្រុមការងារផ្នែកមន្រ្តីមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចម្រុះចុះតាមគោលដៅសំខាន់លើផ្ទៃបឹងទន្លេសាប ចាប់ពីភូមិដីរនាថ ឃុំមេទឹក ស្រុកបាកាន រហូតដល់ចំណុច តំបន់កដប ក្នុងឃុំអន្សាចំបក ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ជាប់ព្រំទល់ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង មធ្យោបាយកាណូត ចំនួនជាច្រើនគ្រឿង ដើម្បីពិនិតត្យមើលស្ថានភាពមច្ឆាជាតិនារដូវទឹកសម្រកនេះ ជាពិសេសត្រូវទប់ស្កាត់បទល្មើសនេសាទតែម្តង។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ក្នុងអំឡុងខែធ្នូនេះ ត្រីក្នុងបឹងទន្លេសាបបានបន្លាស់ទី ហូរធ្លាក់ពីបឹងបួរ ព្រែក និងដៃទន្លេនានាចូលទៅតាមដងទន្លេសាបត្រឡប់ទៅវិញ ហើយប្រជាពលរដ្ឋក៏ចាប់ផ្ដើមប្រមូលធនធានមច្ឆាជាតិ និងនេសាទត្រី និងប្រជាពលរដ្ឋស្រុកស្រែចំការមកពីទីជិតទីឆ្ងាយ ដើម្បីចាប់ត្រីធ្វើផ្អក ឬប្រហុកទុកដាក់សម្រាប់បរិភោគ ទៅតាមទំនៀមទំលាប់ពីដូនតាខ្មែរ។
លោកបានបន្ថែមទៀតថា ឥឡូវនេះ តាមការចុះត្រួតពិនិត្យជាក់ស្ដែងឃើញមានប្រភេទត្រីភាគច្រើន ជាប្រភេទត្រីរៀល និងត្រីចម្រុះចាប់ផ្ដើមចុះបន្តបន្ទាប់ អញ្ចឹងការប្រមូលផលនេសាទរួមមាន៖ ខេត្តពោធិ៍សាត់, កំពង់ឆ្នាំង និងខេត្តកណ្ដាល ស្ថិតនៅប៉ែកខាងត្បូងបឹងទន្លេសាប ត្រង់ចំណុច ច្រកកដបនេះប្រសិនជាសមត្ថកិច្ច និងអាជ្ញាធរបណ្ដែតបណ្ដោយតាមចិត្តឲ្យប្រជាពលរដ្ឋរកផលនេសាទ គឺអ្នកនៅប៉ែកខាងក្រោមមិនបានត្រីធ្វើផ្អកប្រហុកច្រើនឡើយ ហេតុដូចនេះក្នុងនាមលោកជាអាជ្ញាធរត្រូវដឹកនាំកម្លាំងជំនាញចុះមកផ្ទាល់ និងបន្តចុះមកទៀត ប្រសិនបើផលត្រីអ្នកខាងក្រោមរកផលនេសាទមិនបាន។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវពិនិត្យមើលលើការប្រើឧប្បករណ៍នេសាទរបស់ប្រជាពលរដ្ឋ ថាវាត្រឹមត្រូវតាមច្បាប់រដ្ឋបាលជលផល ឬអត់ ហើយនេះករណីច្រើនលើកមកហើយ ដែលលោកចុះមកត្រួតពិនិត្យក្នុងឆ្នាំនេះ ហើយក៏បានឃើញសម្រាប់ការប្រព្រឹត្តបទល្មើសនេសាទ និងប្រើឧប្បករណ៍នេសាទខុសច្បាប់មានកាថយចុះច្រើនណាស់ ដូច្នេះ បើបទល្មើសថយចុះដោយសារប្រជានេសាសាទមានកាយល់ដឹងច្រើនជាងឆ្នាំមុនៗ រីឯផលត្រីក៏មានការកើនឡើងទៅតាមហ្នឹងដែរ។
សូមបញ្ជាក់ផងដែរថា បើតាមប្រជានេសាទបានឲ្យដឹងថា ពួកគាត់សប្បាយរីករាយយ៉ាងខ្លាំងដោយត្រីឆ្នាំនេះមានភាពសំបូរជាងឆ្នាំទៅ ដោយក្នុងឆ្នាំនេះពួកគាត់អាចចាប់ត្រីបានច្រើនសម្រាប់ធ្វើប្រហុក ផ្អក និងលក់ត្រីស្រស់ ទៅកាន់ទីផ្សារ ដែលធ្វើឲ្យពួកគាត់រកកម្រៃបានច្រើន។

គេបានសង្កេតឃើញថា ប្រជាពលរដ្ឋជាច្រើនគ្រួសារ មកពីខេត្តនានា នៅទូទាំងប្រទេស ដូចជា ខេត្តសៀមរា ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ព្រៃវែង និងខេត្តតាកែវ បានប្រមូលផ្តុំគ្នានៅតាមចំណុចទីតាំងឡូត៍នីមួយៗ តាមបណ្តោយទន្លេសាប ដើម្បីធ្វើប្រហុក ផ្អក ឲ្យបានទាន់ពេលវេលានៅឆ្នាំនេះ។

ប្រជាពលរដ្ឋមានការសប្បាយរីករាយ ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំប្រទេស ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានធ្វើឲ្យផលត្រីនៅបឹងទន្លេរសាប បឹងបួរ អូរត្រពាំង និងតាមវាលស្រែសម្បូរឡើងវិញ។ ហើយការកើនឡើងនូវទិន្នផលត្រីនេះ ត្រូវបានគេមើលឃើញ ដោយសារចំណាត់ការយ៉ាងម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលក្នុងការបង្ក្រាបបទល្មើសនេសាទ នៅទូទាំងប្រទេស ជាពិសេសនៅខេត្តជុំវិញបឹងទន្លេសាប៕
អត្ថបទ៖ លាន គ្រន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


