សន្តិសុខសង្គម
បង្រ្កាបទីតាំងជួញដូរផ្លូវភេទឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់និងសង្គ្រោះនារីរងគ្រោះ១០នាក់
កម្លាំងនគរបាលខេត្តកំពង់ធំ បានចុះបង្ក្រាបទីតាំងរកស៊ីជួញដូរផ្លូវភេទខុសច្បាប់មួយកន្លែង ធ្វើការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំងម្នាក់ និងសង្រ្គោះនារីរងគ្រោះសរុប១០នាក់ ក្នុងនោះមានអនីតិជន៧នាក់។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៩និង២០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិសូយោង ឃុំ សូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សុខហៀង ហៅ ប៉ក់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅទីកន្លែងកើតហេតុ និងសង្គ្រោះជនរងគ្រោះចំនួន១០នាក់ ក្នុងនោះអនីតិជនចំនួន០៧នាក់ បញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីកសាងនីតិវិធីចាត់ការបន្ត ៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


