ព័ត៌មានជាតិ
ភ្ញៀវសម្រុកកក់តង់ តាមរមណីយដ្ឋាននៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង÷ រមណីយដ្ឋានទេសចរណ៍ជាគោលដៅទេសចរណ៍នៅក្នុងខេត្តបាត់ដំបងមានចំនួន២៣រួមមាន រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ប្រាសាទឯកភ្នំ អាងទឹកកំពីងពួយ ទឹកធ្លាក់៥៣ភ្នំព្រឹក រមណីយដ្ឋាននគរជុំភ្នំព្រឹក រមណីយដ្ឋានភ្នំកំពូល រមណីយដ្ឋានវាលចម្បាំងខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ជាដើម។

លោកអ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១នេះថា ក្នុងឱកាសថ្ងៃសម្រាកឆ្លងឆ្នាំសកល នៅតាមបណ្តារមណីយដ្ឋានទេសចរណ៍ធំតូចមួយចំនួនក្នុងខេត្តត្រូវបានភ្ញៀវក្នុងស្រុកនាំគ្នាសម្រុកកក់តង់ចាប់តាំងពី២សប្តាហ៍មុនមកម៉្លេះ។



ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍ទាំង ២៣ កន្លែង មានរមណីយដ្ឋានចំនួន០៦កន្លែងរួមមាន រមណីយដ្ឋានចំការស្វាយ រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន រមណីយដ្ឋានចំការធុរេនអូរតង រមណីយដ្ឋានខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ និងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ ដែលទទួលភ្ញៀវសម្រាកកម្សាន្តបោះតង់។
លោកអ៊ុច អ៊ុំភីនីស្សារ៉ាបានបញ្ជាក់ដែរថា ភ្ញៀវទេសចរចាប់ផ្តើមដើរកម្សាន្តតាមគោលដៅទេសចរណ៍ទូទាំងខេត្ត បន្ទាប់ពីកូវីដមានសភាពស្ងប់ស្ងាត់។ បើទោះបីជាបែបនេះ លោកក៏ទទួចសំណូមពរដល់គ្រប់អ្នកទេសចរទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវវិធានការការពារ៣កុំ៣ការពារឲ្យបានល្អដើម្បីសុវត្ថិភាពនិងក្តីសុខសាន្ត៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


