សេដ្ឋកិច្ច
៦ សណ្ឋាគារនៅភ្នំពេញ គេង ១ យប់ ថ្លៃជិត ៥ ពាន់ដុល្លារ
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថាសណ្ឋាគារនៅរាជធានីភ្នំពេញ ដែលទទួលភ្ញៀវជាតិ និងអន្តរជាតិ មានថ្លៃបន្ទប់ គឺចន្លោះពី ១២០ ដុល្លារ ដល់ ៤ ៨០០ ដុល្លារ។

លោកស្រី ឆាយ ស៊ីវលីន បង្ហាញឈ្មោះសណ្ឋាគារចំនួន ៦ ដែលមានតម្លៃបន្ទប់ខ្ពស់នៅភ្នំពេញ មានដូចជា៖
សណ្ឋាគារ Rosewood

សណ្ឋាគារ Raffle Le Royal

សណ្ឋាគារ Sokha Hotel

សណ្ឋាគារ Marriot Courtyard

សណ្ឋាគារ Hyatt Regency Phnom Penh

និង សណ្ឋាគារ Sofitel Phnom Penh Phokeethra។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា រូបនេះលើកឡើងថា តម្លៃខាងជាតម្លៃទូទៅ ដោយតារាងសណ្ឋាគារទាំងអស់អត់អាចបង្ហាញជាសាធារណៈទេ។ លោកស្រីបញ្ជាក់ថា មានសណ្ឋាគារខ្លះបានបង្ហាញតម្លៃតាមគេហទំព័ររបស់ខ្លួន ហើយសណ្ឋាគារខ្លះមានការប្រែប្រួលតម្លៃ ឬបញ្ចុះតម្លៃ តាមពេលវេលា ឬឱកាសបុណ្យទាននានា។
បើតាមគេហទំព័រនៃសណ្ឋាគារ ចំនួន ៤ ក្នុងចំណោមសណ្ឋាគារខាងលើ បានបង្ហាញតម្លៃស្នាក់នៅមួយយប់ ដោយសណ្ឋាគារ Rosewood តម្លៃពី ៣៥០ – ៤ ៨០០ ដុល្លារ, សណ្ឋាគារ Raffle Le Royal តម្លៃពី ២១៥ – ១ ៩០០ ដុល្លារ, សណ្ឋាគារ Marriot Courtyard តម្លៃពី ១៣៥ – ១៩២ ដុល្លារ, និង សណ្ឋាគារ Sofitel Phnom Penh Phokeethra តម្លៃពី ២៨៨ – ៧៦៨ ដុល្លារ៕
សូមរង់ចាំអានបន្ត! “កម្ពុជាថ្មី” នឹងបង្ហាញឈ្មោះសណ្ឋាគារដែលមានតម្លៃបន្ទប់ខ្ពស់ នៅខេត្តសៀមរាប ជាបន្តទៀត។
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


