Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ជំរុញឲ្យចៅសង្កាត់និងស្មៀនបម្រើសេវាជូនពលរដ្ឋក្នុងមូលដ្ឋានឲ្យបាន​ល្អ​

បានផុស

នៅ

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​ចៅសង្កាត់​និង​ស្មៀន​ធ្វើយ៉ាងណា​បម្រើសេវា​សាធារណៈ​ និង​សេវា​ផ្សេងៗ​ទៀត ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​បានល្អ​ប្រសើរ ។​

ការជំរុញ​បែបនេះ​របស់លោក​ ឃួ​ង ស្រេង បានធ្វើ​ឡើងក្នុង​ពិធី​សំណេះសំណាល​ជាមួយ​លោក ចៅសង្កាត់ និង​ស្មៀន​សង្កាត់​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី​០៦​ ខែមករា​ ឆ្នាំ​២០២២​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នោះ លោក​ ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា លោក​ចៅសង្កាត់​និង​ស្មៀន​សង្កាត់​ជា​អ្នក​ដែល​នៅ​ផ្ទាល់​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ ។ ដូច្នេះ​អ្វីដែល​ជាការ​ចង់បានរ​បស់​ប្រជាពលរដ្ឋ​យើង​ត្រូវតែ​បម្រើ​ពួកគាត់ ពិសេស​ការផ្តល់សេវាជូន​ពួកគាត់​អោយមាន​តម្លាភាព​និង​ទាន់ពេលវេលា ។​

លោក ​ឃួ​ង ស្រេង ក្នុងឱកាស​នោះដែរ​ ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ធំធេង​ចំពោះ​អាជ្ញាធរ​សង្កាត់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ រហូត​ស្ថានភាព​ជំងឺ​នេះ​បាន​ធូរស្រាល​និង​បាន​ឈានដល់​រាជរដ្ឋាភិបាលបិទ​បញ្ចប់​នូវ​ព្រឹត្តិការណ៍​២០​កុម្ភៈ ដែល​ធ្វើអោយ​ប្រទេសជាតិ​បាន​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម