ចរាចរណ៍
ថៃនឹងយកប្រាក់៩ដុល្លារពីភ្ញៀវបរទេសម្នាក់ៗសម្រាប់ទ្រទ្រង់ទេសចរណ៍ខ្លួន
ប្រទេសថៃគ្រោងយកប្រាក់ប្រមាណ៣០០បាត (៩ដុល្លារអាមេរិក)ពីភ្ញៀវទេសចរបរទេសម្នាក់ៗចាប់ពីខែមេសាខាងមុខនេះដើម្បីអភិវឌ្ឍគោលដៅទេសចរណ៍ និងទទួលខុសត្រូវចំពោះធានារ៉ាប់រងគ្រោះថ្នាក់សម្រាប់ភ្ញៀវបរទេសដែលមិនអាចបង់ថ្លៃដោយខ្លួនឯង។ នេះបើតាមមន្ត្រីជាន់ខ្ពស់បាននិយាយកាលពីថ្ងៃពុធ។
ថៃដែលជាប្រទេសគោលដៅទេសចរណ៍ល្អបំផុតមួយនៅអាស៊ីទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍របស់ខ្លួនដោយកូវីដ-១៩ ដែលទទួលបានភ្ញៀវទេចរប្រហែលជា២សែននាក់កាលពីឆ្នាំ២០២០ ប្រៀបធៀបនឹងឆ្នាំ២០១៩ទទួលបានភ្ញៀវជិត៤០លាននាក់។

ការប្រឹងប្រែងថ្មីៗដើម្បីលើកកម្ពស់វិស័យនេះត្រូវបានរារាំងដោយវីរុសបំប្លែងខ្លួន Omicron ដែលកំពុងរាតត្បាតពិភពលោកយ៉ាងខ្លាំង។
ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោក Yuthasak Supasorn បាននិយាយថា ៖«ចំណែកខ្លះនៃប្រាក់នេះនឹងប្រើដើម្បីថែរក្សាអ្នកទេសចរ។ យើងខ្ញុំបានជួបបញ្ហាជាច្រើនដែលភ្ញៀវទេសចរមិនមានធានារ៉ាប់រងដើម្បីចំណាយ ដូច្នេះវាបានក្លាយជាបន្ទុករបស់យើងដើម្បីមើលថែពួកគេ»។
តម្លៃបន្ថែមលើបញ្ជីនៃតម្រូវការសម្រាប់ភ្ញៀវទេសចរបរទេសដែលចូលប្រទេសថៃ ក្នុងនោះរាប់ទាំងបង់ថ្លៃធ្វើតេស្តកូវីដមុន តម្លៃស្នាក់នៅ ឬធ្វើចត្តាឡីស័ក និងមានធារ៉ាប់រងសុខភាពសម្រាប់ការព្យាបាលជំងឺកូវីដដែលហោចណាស់៥ម៉ឺនដុល្លារអាមេរិក។
ថៃបានឈប់ដាក់បំរាមធ្វើចត្តាឡីស័កកាលពីខែវិច្ឆិកាជំនួសវិញដោយគម្រោង«ការធ្វើតេស្ត និងទៅ»សម្រាប់ភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរួច ប៉ុន្តែត្រូវបានផ្អាកកាលពីចុងខែមុនដោយសារកង្វល់នៃការរាលដាលវីរុស Omicron។
លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា តម្លៃបន្ថែមថ្មីនេះនឹងត្រូវបង់ជាមួយតម្លៃសំបុត្រយន្តហោះ និងជាផ្នែកមួយនៃផែនការទេសចរណ៍និរន្តរភាពរបស់រដ្ឋាភិបាល។
លោកបន្ថែមថា ថៃរំពឹងទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី៥ទៅ១៥លាននាក់នៅក្នុងឆ្នាំនេះដោយអាស្រ័យលើគោលនយោបាយសម្រាប់ទីផ្សារទេចរណ៍។ ឆ្នាំនេះថៃរំពឹងទទួលបានចំណូល២៣.៩៧ប៊ីលានដុល្លារអាមេរិក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


