ព័ត៌មានអន្ដរជាតិ
រុស្ស៊ីរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំ មានការចូលរួមពីកងនាវាទាំងអស់ (មានវីដេអូ)
ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមករាថា កងទ័ពជើងទឹករបស់ខ្លួននឹងរៀបចំសមយុទ្ធទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីកងនាវារបស់ខ្លួនទាំងអស់ក្នុងខែនេះ ចាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក ទៅដល់មហាសមុទ្រអាត្លង់ទិក ដែលជាការបង្ហាញកម្លាំងយោធាថ្មីបំផុត ស្របពេលកំពុងប្រឈមមុខជាមួយប្រទេសលោកខាងលិច។

សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងសមុទ្រដែលជាប់ប្រទេសរុស្ស៊ីដោយផ្ទាល់ ហើយក៏មានសមយុទ្ធនៅក្នុងសមុទ្រមេឌីទែរ៉ាណេ, សមុទ្រខាងជើង, សមុទ្រ Okhotsk, ភាគឦសានមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិកផងដែរ។
ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះនឹងមានការចូលរួមពីនាវាចម្បាំង និងនាវាជំនួយចំនួន១៤០គ្រឿង, យន្តហោះ៦០គ្រឿង, យានយោធាចំនួន១,០០០គ្រឿង និងទាហានប្រហែល១០,០០០នាក់ ។

សកម្មភាពយោធារបស់រុស្ស៊ី កំពុងត្រូវបានពិនិត្យយ៉ាងដិតដល់ ខណៈការបង្កើនកងទ័ពនៅជិតអ៊ុយក្រែន និងវោហាសាស្រ្តខ្លាំងក្លាបានធ្វើឲ្យប្រទេសលោកខាងលិចខឹងសម្បា ព្រមទាំងបង្កឲ្យមានការភ័យខ្លាច ផ្ទុះសង្រ្គាម។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានបដិសេធយ៉ាងដាច់អហង្ការនូវផែនការណាមួយ ដើម្បីឈ្លានពានអ៊ុយក្រែន។
ដោយឡែក ប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ ក៏គ្រោងនឹងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នានៅថ្ងៃសុក្រទី២១ខែមករានេះផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ អាមេរិក យល់ព្រម ឲ្យផ្ទេរ អាវុធ ពី សម្ព័ន្ធមិត្ត ទៅ អ៊ុយក្រែន ហើយ!
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


