Connect with us

ព័ត៌មានអន្ដរជាតិ

ទូត​កំពូល​អាមេរិក​ និង​រុស្ស៊ី​ជួបគ្នា​ថ្ងៃ​សុក្រ​នេះ​ពិភាក្សា​កម្តៅ​នៅអ៊ុយក្រែន

បានផុស

នៅ

មន្ត្រីការទូតកំពូលរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកគ្រោងជួបគ្នានៅប្រទេសស្វីសនាថ្ងៃសុក្រនេះដើម្បីពិភាក្សាពីភាពតានតឹងកំពុង​ក្តៅជុំវិញប្រទេសអ៊ុយក្រែន បន្ទាប់ពីកិច្ចប្រជុំរវាងមន្ត្រីប្រទេស​ទាំងពីរ​កាលពីសប្តាហ៍មុនមិនបានដំណោះស្រាយអ្វីសោះ។

លោក Antony Blinken បានទៅដល់ទីក្រុងទីក្រុងហ្សឺណែវ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុងទីក្រុងហ្សឺណែវដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី លោក Sergei Lavrov ក្រោយពេលបង្កើនសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តអឺរ៉ុបដើម្បីដាក់បន្ទុករុស្ស៊ី​តាម​រយៈ​ទណ្ឌកម្ម ប្រសិនបើរុស្ស៊ីចេញសកម្មភាពឈ្លានពានណាមួយលើអ៊ុយក្រែន។

សេចក្តីសង្ឃឹមនៃការសាងសាមគ្គីភាពរបស់ទីក្រុងវ៉ាស៊ីនតោនដើម្បីប្រឆាំងរដ្ឋាភិបាលក្រុងមូស្គូត្រូវបានស្មុគស្មាញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលបានព្យាករថា រុស្ស៊ីអាចនឹងឈានចូលអ៊ុយក្រែន​ និងនិយាយថា ទីក្រុងមូស្គូនឹងរងផលធ្ងន់ធ្ងរវិញ។

លោក Antony Blinken បានទៅដល់ទីក្រុងទីក្រុងហ្សឺណែវ

រុស្ស៊ីបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់នៅព្រំដែនជាមួយអ៊ុយក្រែនដែលធ្វើឲ្យប្រទេសលោកខាងលិចបារម្ភថា រុស្ស៊ីកំពុងរៀបផែនការវាយប្រហារអ៊ុយក្រែនដែលពួកគេធ្លាប់បានឈ្លានពានកាលពីឆ្នាំ២០១៤ម្តងហើយ ប៉ុន្តែរុស្ស៊ីបានបដិសេធ​ផែនការវាយប្រហារណាមួយ។ ពួកគេនិយាយថា ខ្លួនអាចមានសកម្មភាពយោធាមិនជាក់លាក់ ប្រសិនបើការទាមទាររបស់ខ្លួនមិនបានសម្រេច ជាពិសេសចង់បានការសន្យាពីអង្គការណាតូមិន​ឲ្យ​ទទួល​ស្គាល់​អ៊ុយក្រែនជាសមាជិក៕

អានបន្ថែមជុំវិញរុស្ស៊ី និងអ៊ុយក្រែន

លោកខាងលិចប្តេជ្ញា«សាមគ្គីគ្នា»ដើម្បីឆ្លើយតបរុស្ស៊ីជុំវិញអ៊ុយក្រែន
អាមេរិក យល់ព្រមឲ្យផ្ទេរអាវុធ ពីសម្ព័ន្ធមិត្តទៅ អ៊ុយក្រែន ហើយ!
អង់គ្លេស គ្រោងបញ្ជូនអាវុធបន្ថែមទៀតទៅ អ៊ុយក្រែន
មកដឹងអាវុធទំនើបៗ ៥ ប្រភេទ រុស្ស៊ី អាចប្រើកម្ទេច អ៊ុយក្រែន

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម