សន្តិសុខសង្គម
លម្អិតបន្ថែម ករណីឆេះរោងចក្រផលិតអាវពោង នៅស្រុកត្រាំកក់
រោងចក្រដេរអាវពោងសម្រាប់ហែលទឹក និងដេរកាបូបមួយកន្លែងនៅស្រុកត្រាំកក់ត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញខូចខាតអស់សម្ភារជាច្រើន ខណៈរថយន្តពន្លត់អគ្គីភ័យខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកំពតមកជួយបាញ់ទឹកពន្លត់អស់ប្រមាណ៦០រថយន្ត។

ហេតុការណ៍អគ្គីភ័យឆាបឆេះរោងចក្រនេះបានកើតឡើងនៅចំណុចខាងកើតផ្លូវជាតិលេខ៣ក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ វេលាម៉ោង ១១ នឹង ៤០នាទីថ្ងៃ ទី២១ ខែមករា ឆ្នាំ២០២២ ខណៈកម្មករ កម្មការីនី ដល់ម៉ោងសម្រាកចេញមកហូបបាយ។

តាមសម្តីកម្មកររោងចក្របម្រើការក្នុងក្រុមហ៊ុននេះឲ្យដឹងថា រោងចក្រនេះ ដេរកាបូបយួ និងអាវពោងសម្រាប់ពាក់ហែលទឹក និងមានថៅកែជាជនជាតិចិនអ្នកគ្រប់គ្រង ហើយមានកម្មករ កម្មការិនីសរុបចំនួន ១៣៩៦ នាក់ ស្រី១១២២នាក់។

ពួកគាត់បន្តទៀតថា នៅពេលបងប្អូនយើងកំពុងតែហូបបាយខាងក្រៅរោងចក្រស្រាប់តែមានការឆោឡោឡើង និងឃើញផ្សែងខ្មៅខ្មួលខ្មាញ់ឆេះចេះពីកន្លែងដាក់សម្ភារពីខាងត្បូង។ ឆេះជិតកន្លះម៉ោងទើបមានឡានទឹកទៅជួយបាញ់ពន្លត់តែដោយសារក្នុងរោងចក្រ មានសម្ភារៈសុទ្ធតែជាតិស្នោនិងជ័រនោះទើបធ្វើឲ្យអណ្តាតភ្លើងឆាបឆេះយ៉ាងឆាប់រហ័ស។

លោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់ បញ្ជាក់ថា មកដល់ម៉ោងជិត ១៦រសៀល ស្ថានការណ៍បានធូរស្រាលដោយអាជ្ញាធរគ្រប់គ្រងអគ្គីភ័យនេះបានទាំងស្រុង ក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តបាញ់ទឹកអស់ប្រហែល៦០រថយន្តក្នុងការទប់ស្កាត់។
ចំពោះទំហំនៃការខាត់បង់គិតជាថវិកា លោកអភិបាលរងស្រុកមិនបានបញ្ជាក់ទេ គ្រាន់តែប្រាប់ថា មិនមានកម្មករ កម្មការិនីណាម្នាក់រងគ្រោះក្នុងហេតុការណ៍នេះទេ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


